ប្លែកបីគូនេះ! ម្នាក់ៗមិនដឹងថាគូស្នេហ៍ គឺជាតារាល្បី ពេលទាក់ទងគ្នាដំបូងៗ - TrueID

ប្លែកបីគូនេះ! ម្នាក់ៗមិនដឹងថាគូស្នេហ៍ គឺជាតារាល្បី ពេលទាក់ទងគ្នាដំបូងៗ

July 25, 2022

ថៃ៖ អាចនិយាយបានគឺជារឿងប្លែកមួយ សម្រាប់គូស្វាមីភរិយារបស់ តារាថៃល្បីៗបីគូ ខណៈពេលដែលពួកគេីមបានទាក់ទងគ្នាដំបូងៗនោះ មុនពេលដែលបានរៀបការនឹងគ្នា ម្នាក់ៗមិនធ្លាប់ដឹងពីមុនមកថា គូស្នេហ៍របស់ខ្លួនគឺជាតារាល្បីឡើយ ហើយនៅក្នុងនោះដែរ គឺដោយសារតែម្នាក់ៗរវល់នឹងភារកិច្ចជំនួញ ដោយមិនបានតាមដានពីជីវិតសិល្បៈកម្សាន្ត ក្នុងប្រទេសនោះឡើយ។ 

១. Weir និង Vicki

នេះគឺជាគូស្វាមីភរិយាថ្មីថ្មោងមួយ ដែលត្រូវបានមហាជនជាច្រើនកំពុងតែចាប់អារម្មណ៍យ៉ាងខ្លាំង បើទោះបីជាទំនាក់ទំនងរបស់ពួកគេ មិនបានយូរប៉ុន្មានក៏ដោយ តែលោក Weir បានលើកឡើងត្រង់ៗថា ភរិយារបស់ខ្លួន គឺជាមនុស្សធម្មតា ដែលធ្វើឲ្យជីវិតរបស់លោកកាន់តែល្អឥតខ្ចោះ ទៀតផង។ ចំណែកឯខាងស្រី បែរជាបានបង្ហើបថា រូបនាងពិតជាមិនបានដឹងថា Weir គឺជាតារានោះទេ ព្រោះខ្លួនគ្រាន់តែជាអ្នកជំនួញ និងមិនបានមើលទូរទស្សន៍ ទើបមិនដឹងថា Weir គឺជាតារាល្បីឡើយ។

Weir និងភរិយា
Weir និងភរិយា
Weir និងភរិយា
Weir និងភរិយា

២.​ Pancake និង Phee Mee (Bear)

ទំនាក់ទំនងស្នេហា ១០ ឆ្នាំ របស់ តារាស្រី Pancake និង វរសេនីយ៍ទោ Bear គឺជារឿងដ៏គួរឲ្យចាប់អារម្មណ៍មិនចាញ់គ្នាឡើយ ដែលបានឈានដល់ការរៀបការកាលពីខែមិថុនាកន្លងទៅនេះ។ ប៉ុន្តែ រឿងដែលមិននឹកស្មានដល់នោះគឺ ដំបូងៗឡើយ ស្វាមីរបស់ Pancake មិនបានដឹងនាងគឺជាតារានោះទេ រហូតដល់បានកសាងទំនាក់ទំនងជាសង្សានឹងគ្នា ទើបលោកដឹងថា Pancake គឺជាតារាស្រីដ៏ល្បីល្បាញមួយរូប។

Pancake និងស្វាមី
Pancake និងស្វាមី
Pancake និងស្វាមី
Pancake និងស្វាមី

៣. Noey Chotika និងអ្នកជំនួញ Arm Chansiri

សម្រាប់ជីវិតប្ដីប្រពន្ធមួយគូនេះ ក៏គួរឲ្យចាប់អារម្មណ៍មិនចាញ់គ្នាដែរ ជាពិសេស នៅពេលដែល ស្វាមីរបស់ តារាស្រី Noey ធ្លាប់បានបង្ហើបថា ខ្លួនមិនបានដឹងពីមុននោះទេថា Noey គឺជាតារាស្រីល្បីនៅក្នុងវិស័យសិល្បៈកម្សាន្ត ព្រោះបើលោកដឹងមុន លោកក៏មិនហ៊ានតាមចែចង់នាងដែរ តែពេលតាមចែចង់ហើយទើបដឹងថានាងគឺជាតារាល្បី ៕

Noey និងស្វាមី
Noey និងស្វាមី

ប្រភព៖ Kampucheathmey

ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...