មើលរឿងភាគចិន អ្នកណាមិនស្គាល់ តួនេះ! ទ្រព្យមិនចេះតិច តែKenny Ho ប្រើជីវិតសាមញ្ញខ្លាំង - TrueID

មើលរឿងភាគចិន អ្នកណាមិនស្គាល់ តួនេះ! ទ្រព្យមិនចេះតិច តែKenny Ho ប្រើជីវិតសាមញ្ញខ្លាំង

September 1, 2021

ចិន៖ កាលពីពេលថ្មីៗនេះ តារាសម្ដែងប្រុស លោក Kenny Ho បានបង្ហោះវីដេអូ ពេលកំពុងញ៉ាំគុយទាវនៅលើបណ្តាញសង្គម ដោយនៅក្នុងនោះ តារាសម្តែងរូបនេះ បានតុបតែងខ្លួនយ៉ាងសាមញ្ញ ពាក់អាវឆ្នូតរួមទាំងមួក និងអង្គុយញ៉ាំគុយទាវមួយចាន នៅក្នុងហាងមួយកន្លែង។

យ៉ាងណាមិញ ដោយយោងតាមបញ្ជីតម្លៃអាហារ នៅក្នុងហាងដែលតារាប្រុស លោក Kenny Ho បានចូល មានតម្លៃមិនលើសពី ២០ យ័ន (ប្រហែល ៣ដុល្លា) នោះទេ ដែលបានក្លាយជារឿងមួយដ៏នឹកស្មានមិនដល់ និងបង្កជាភាពភ្ញាក់ផ្អើលចំពោះហ្វេនៗជាច្រើន ព្រោះពួកគេមិនបានគិតទេថា តារាសម្ដែងរូបនេះ ដែលជាមនុស្សម្នាក់មានទ្រព្យសម្បត្តិរហូតដល់រាប់រយពាន់លាន នឹងមកញ៉ាំអាហារបែបធម្មតាយ៉ាងនេះ។ 

មិនត្រឹមតែប៉ុណ្ណោះ មនុស្សជាច្រើនក៏បានសម្ដែងក្ដីព្រួយបារម្ភចំពោះលោក Kenny Ho បន្ទាប់ពីពួកគេបានរកឃើញបង់រុំពណ៌សនៅលើដៃរបស់តារាប្រុសរូបនេះផងដែរ។ យ៉ាងណាមិញ លោក Kenny Ho ក៏បានបញ្ជាក់ថា រូបលោកទើបតែបានបញ្ចប់ការត្រួតពិនិត្យសុខភាព ហើយក៏បានទៅញ៉ាំគុយទាវដើម្បីបំប៉នរាងកាយរបស់ខ្លួន ថែមទៀតផង។ 

លោក Kenny Ho ធ្លាប់ជាសិល្បករហុងកុងដ៏ល្បីម្នាក់ ហើយត្រូវបានគេស្គាល់តាមរយៈខ្សែភាពយន្តជាច្រើន ជាពិសេស បច្ចុប្បន្ននេះ បើទោះបីជា តារាប្រុសរូបនេះមានទ្រព្យសម្បត្តិរាប់រយពាន់លានក៏ពិតមែន ប៉ុន្តែ លោកនៅតែជ្រើសរើសរស់នៅតាមបែបសាមញ្ញធ​ម្មតា ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
Kenny Ho
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...