ថៃ៖ មិនត្រឹមតែចូលចិត្តបង្ហាញស្ទាយ៍តែងខ្លួនបែបស៊ិ.ច.ស៊ីអង្រួនអារម្មណ៍ប៉ុណ្ណោះទេ តែតារាស្រី Aum Lukkana ក៏បានបង្ហាញពីជីវិតរស់នៅស្រស់បំព្រង ស៊ីវិល័យ ជាមួយនឹងការប្រើប្រាស់របស់របរប្រណីតៗ ផងដែរ។
ក្នុងនោះដែរ Aum Lukkana ស្រាប់តែធ្វើឲ្យហ្វេនៗ ជាពិសេស នារីៗតែម្ដងកាន់តែទប់អារម្មណ៍មិនជាប់ នៅពេលដែលនាង បើកបង្ហាញពីកន្លែងទុកដាក់កាបូបប្រណីតៗជាច្រើន ដែលត្រូវបានរៀបចំយ៉ាងស្រស់ស្អាត ស្ទើរតែដូចហាងលក់កាបូប ទៅហើយ ។
ម៉្យាងវិញទៀត បើក្រឡេកមកមើលពីកាបូបប្រណីតៗទាំងនោះ គឹសុទ្ធសឹងតែជាកាបូបពីម៉ាកល្បីៗ តម្លៃថ្លៃៗ ដែលគ្រាន់តែឃើញបែបនេះហើយ ក៏អាចបញ្ជាក់ពីភាពឡូយឆាយក្នុងជីវិតប្រចាំថ្ងៃរបស់នាង បានផងដែរ៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖