ហ្វីលីពីន៖ ដូចដែលបានដឹងស្រាប់ហើយថា សម្រាប់ តារាសម្ដែងស្រី Marian Rivera មិនត្រឹមជាតារាស្រីដ៏មានប្រជាប្រិយភាពជាមួយនឹងរូបសម្បត្តិ និងសមត្ថភាពនោះទេ តែនាងក៏បានក្លាយជាអ្នកម្ដាយកូនពីរ ព្រមទាំងបានធ្វើតួនាទីរបស់ខ្លួនបានយ៉ាងល្អ គួរឲ្យសរសើរពីមហាជន។
ដោយឡែក កាលពីថ្មីៗនេះ តារាស្រី Marian Rivera និងស្វាមី លោក Dingdong ត្រូវបានគេមើលឃើញ ថាបាននាំកូនប្រុសរបស់ពួកគេ Ziggy ទៅសួនកម្សាន្តមួយកន្លែង។ បើតាមការសង្កេត នៅក្នុងនោះ តារាស្រីរូបនេះ ស្លៀកឈុតខ្មៅបែបធម្មតា ពាក់ម៉ាស កាន់ដបទឹកក្នុងដៃ ហើយឈរមើលកូនប្រុសតូចរបស់នាងលេងយ៉ាងរីករាយ។
លើសពីនេះ នៅជ្រុងម្ខាងទៀត តារាស្រីរូបនេះ បានបង្ហាញកាយវិការ មិនខ្លាចនឹងអង្គុយនៅលើឥដ្ឋ ដោយបង្ហាញជើងទទេរ ដែលនេះគឺជាសកម្មភាពមួយ ដែលបង្ហាញមនុស្សគ្រប់គ្នានូវរូបភាពជាអ្នកម្តាយ កំពុងមើលកូន ពីតារាស្រីរូបនេះ ស្របពេលដែលពីមុននេះ រូបនាងបង្ហាញខ្លួនក្នុងទស្សនាវដ្ដីមួយ តុបតែងយ៉ាងស្រស់ស្អាតឆើតឆាយ ប្រៀបដូចជាព្រះនាង៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖