កម្សាន្ត ÷ កាលពីថ្ងៃទី ២៦ ខែឧសភា តារាចម្រៀងចិន Yu Yan បានទម្លាក់ MV ថ្មីរបស់នាង ដែលមានចំណងជើងថា «Who» បន្ទាប់ពីបាត់មុខអស់រយៈពេល ២ ឆ្នាំ ដោយគ្រាន់តែទទួលបានការរិះគន់យ៉ាងខ្លាំង ពីអ្នកគាំទ្រ Kpop។
ជាពិសេស អ្នកនិយមលេងអ៊ីនធើណែតបានរកឃើញភាពស្រដៀងគ្នារវាង MV បទ «Who» របស់ Yu Yan ជាមួយនឹង MV បទ «INVU» របស់ Taeyeon ក៏ដូចជាភាពចៃដន្យជាច្រើន រវាងសម្លៀកបំពាក់របស់ Yu Yan និងមួយឈុតដែលពាក់ដោយ BLACKPINK Lisa ។
លើសពីនេះ នៅក្នុងឈុតមួយនៃបទ «Who» Yu Yan បានស្លៀករ៉ូបពណ៌ក្រហម ជាមួយនឹងសក់វែងដែលមើលទៅដូច Lisa នៅក្នុងផ្ទាំងផ្សព្វផ្សាយសម្រាប់អាល់ប៊ុមទោលរបស់ «LALISA» ភាពស្រដៀងគ្នាជាច្រើនបានធ្វើឱ្យ Yu Yan ទទួលការខឹងសម្បារពីសំណាក់អ្នកគាំទ្រ Kpop អ្នកគាំទ្រ Cbiz និងអ្នកនិយមលេងអ៊ីនធើណែត ទោះជាខ្លះមានអារម្មណ៍មិនជឿចំពោះការចម្លងនេះ ព្រោះតែ Yu Yan ជាតារាធំ ដ៏ល្បីនៅក្នុងប្រទេសចិន។
តែយ៉ាងណា ក្នុងការផ្សាយផ្ទាល់ថ្មីៗនេះ Yu Yan បាននិយាយអំពីការចោទប្រកាន់ ពីបទលួចចម្លងទាំងនេះដោយខ្លួននាង ដោយពន្យល់គ្រប់យ៉ាងលម្អិតនៃ MV របស់នាង តារាចម្រៀងចិនរូបនេះបានអះអាងថា គ្រប់យ៉ាងចាប់ពី Trailer រហូតដល់ MV គឺត្រូវបានថត និងរៀបចំឡើងស្របតាមសាច់រឿងតឹងតែង ដែលនាងបានគ្រោងទុកជាយូរមកហើយ។
យោងតាម Yu Yan សាច់រឿង និងគោលគំនិតនៃបទចម្រៀង ត្រូវបានសម្រេចមុនបទ «INVU» ដូច្នេះហើយនាងមិនបានចម្លងអ្វីទាំងអស់ ហើយអ្នកផាត់មុខ និងអ្នកធ្វើសក់របស់ Yu Yan ក៏បានបង្ហាញជំហររបស់នាង ចំពោះបញ្ហានេះដែរ ដោយនិយាយថា ការតុបតែងមុខ និងម៉ូដសក់ត្រូវបានធ្វើឡើង ដើម្បីឱ្យសមស្របបំផុតទៅនឹងសាច់រឿង និងគំនិតរបស់ MV គឺមិនមានការលួចចម្លង៕
ជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ÷
ប្រភព: Kbizoom