រឿងធំដល់ថ្នាក់នេះ? Jessica ជាប់ពាក់ព័ន្ធក្នុងបណ្តឹងប្រាក់៨ពាន់លានវ៉ុន មិនទាន់សង - TrueID

រឿងធំដល់ថ្នាក់នេះ? Jessica ជាប់ពាក់ព័ន្ធក្នុងបណ្តឹងប្រាក់៨ពាន់លានវ៉ុន មិនទាន់សង

September 28, 2021

កូរ៉េខាងត្បូង ៖ Jessica Jungមានក្រុមហ៊ុនម៉ូដទាន់សម័យមួយ BLANC & ECLARE ត្រូវបានគេរាយការណ៍ថា បច្ចុប្បន្នកំពុងជាប់ពាក់ព័ន្ធក្នុងពាក្យបណ្តឹង បើយោងតាមរបាយការណ៍ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកក្នុងទីក្រុងហុងកុង តាមរយៈ Osen បច្ចុប្បន្នBLANC & ECLARE កំពុងប្រឈមនឹងបណ្តឹងចំនួន ៨ ពាន់លានវ៉ុន(ប្រហែល ៦,៧៩ លានដុល្លារ)បន្ទាប់ពីខកខានមិនបានសងបំណុលរបស់ពួកគេ។ 

BLANC Group ដែលប្រតិបត្តិការBLANC & ECLARE បានខ្ចីប្រាក់ចំនួន ៣លានដុល្លារអាមេរិកពី Spectra SPC នៅខែតុលា ឆ្នាំ ២០១៦ និង ១លានដុល្លារផ្សេងទៀត នៅខែឧសភា ឆ្នាំ ២០១៧ ហើយបានបរាជ័យក្នុងការសងប្រាក់ដើម និងការប្រាក់វិញសរុបចំនួន៨ ពាន់លានវ៉ុន (ប្រហែល ៦,៧៩ លានដុល្លារ) ។

ស្របគ្នានេះ BLANC & ECLARE ត្រូវបានបង្កើតឡើងដោយJessica ជាម៉ាកយីហោម៉ូតក្នុងឆ្នាំ ២០១៤ហើយនាយកប្រតិបត្តិរបស់ក្រុមហ៊ុន គឺមិត្តប្រុសរបស់នាងគឺ Tyler Kwon ទាំងក្រុមហ៊ុន និងតំណាងរបស់ Jessica មិនបានធ្វើអត្ថាធិប្បាយអំពីស្ថានភាពនេះនៅឡើយទេ។

Jessica នៅតែបន្តសកម្មជាមួយការបង្ហាញខ្លួនជាសាធារណៈរបស់នាងទោះយ៉ាងណាថ្មីៗនេះនាងបានលុបចោលព្រឹត្តិការណ៍មួយ ដែលនាងរំពឹងទុកបំផុតពីអ្នកគាំទ្របរទេសរបស់ខ្លួន តារាស្រីរូបនេះត្រូវបានគេនិយាយថា គ្រោងនឹងបង្ហាញខ្លួននៅលើការពិភាក្សា K-Popរបស់ Reddit នៅថ្ងៃទី ២៣ ខែកញ្ញា ប៉ុន្តែព្រឹត្តិការណ៍នេះត្រូវបានពន្យារពេលមួយម៉ោងមុនពេលកើតឡើង៕

សូមទស្សនារូបភាពខាងក្រោម ៖

Jessica
Jessica
Jessica
Jessica
Jessica
Jessica
BLANC & ECLARE
BLANC & ECLARE
Jessica និងមិត្តប្រុសរបស់នាង Tyler Kwon
Jessica និងមិត្តប្រុសរបស់នាង Tyler Kwon

ប្រភព : Koreaboo

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...