ខ្ញីកាន់តែចាស់ កាន់តែហិរ បទចម្រៀង Big Bang គ្រងតំណែងកំពូលប្រចាំខែ - TrueID

ខ្ញីកាន់តែចាស់ កាន់តែហិរ បទចម្រៀង Big Bang គ្រងតំណែងកំពូលប្រចាំខែ

May 13, 2022

កូរ៉េខាងត្បូង៖ បទ «Still Life» របស់ ក្រុមចម្រៀង Big Bang បានឡើងដំណែង នៅលំដាប់កំពូលលេខ១ ប្រចាំខែ មេសា លើតារាង Gaon Chart ទោះបីជាសិល្បករសំខាន់ល្បី ៗ ផ្សេងទៀតបានចេញ បទចម្រៀងរបស់ពួកគេក៏ដោយ​ ក៏មាន​បទ​ចម្រៀង​ណា​អាច​ប្រជែង​ជាមួយ​បទមួយនេះបានឡើយ។

យ៉ាងណាមិញ មិនចម្លែកនោះទេ ដែល Big Bang តែងតែឈរនៅលើកំពូលតារាង ព្រោះថាពួកគេជាក្រុមដែលមានបទចម្រៀងលេខ ១ ច្រើនជាងគេនៅលើតារាងប្រវត្តិសាស្រ្ត គ្មានក្រុមណាអាចធ្វើដូចបានឡើយ ទោះបីជាខកខានចេញចម្រៀងជាច្រើនឆ្នាំ ក៏មហាជន ក៏ដូចជាហ្វេន នៅតែទន្ទឹមរង់ចាំ ដែលអាចនិយាយបានថា ប្រជាប្រិយភាពរបស់ក្រុមមួយនេះ នៅតែពេញនិយមគួរឲ្យកត់សម្គាល់។

គួររំលឹកផងដែរ ថា Gaon Chart គឺជាតារាងជាតិរបស់ប្រទេសកូរ៉េខាងត្បូង ហើយវាអាចប្រៀបប្រដូច ស្មើនឹង Oricon នៅក្នុងប្រទេសជប៉ុន និង Billboard នៅសហរដ្ឋអាមេរិកដូច្នេះដែរ៕

ប្រភព៖ Allkpop

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...