ក្រោយបង្ហោះ ថាឌឺដងផ្លែផ្កាអ្នករិះគន់ ឆន សុវណ្ណរាជ ចេញមុខនិយាយបែបនេះ - TrueID

ក្រោយបង្ហោះ ថាឌឺដងផ្លែផ្កាអ្នករិះគន់ ឆន សុវណ្ណរាជ ចេញមុខនិយាយបែបនេះ

June 2, 2022

ភ្នំពេញ៖ ប៉ុន្មានម៉ោងចុងក្រោយនេះ មហាជន ជាពិសេសអ្នលេងបណ្តាញសង្គមហ្វេសប៊ុក មានការមិនអស់ចិត្តទៅនឹង បេក្ខជន ទុំ រដ្ឋា បកស្រាយក្នុងបទ «ស្រឡាញ់ស្ទើរលេប» ក្នុងការប្រកួតចម្រៀងល្បីឈ្មោះ Cambodia Idol រដូវកាលទី៤ នៅសបា្តហ៍នេះ បានជាធ្លាក់ ក្រោយទទួលបាន «No» ពីគណៈកម្មការ២រូបទៅវិញ។  

យ៉ាងណាមិញ រឿងរ៉ាវមួយនេះ បានធ្វើឲ្យមហាជន បង្វែរកាណុង បាញ់ទៅចំ លោក ឆន សុវណ្ណរាជ ដែលជាគណៈកម្មការចុងក្រោយ ដែលសម្រេចជោគជាតា នៃបេក្ខជនមួយនេះ ដោយបានសម្រេចចិត្ត ឆ្លើយថា «No» ដោយបានធ្វើបេក្ខជនរូបនេះធ្លាក់ដោយស្វ័យប្រវិត្តិ។

ទៀតសោត មិនបង្អង់ប៉ុន្មានរូបលោក ក៏បានបង្ហោះសារ មួយយ៉ាងវែងអន្លាយ ក្នុងការ ធ្វើការរកស៊ី ទៅនឹងភាពមមាញឹក ក្រៅជីវិតសិល្បៈ ក្នុងការ Live លក់ផលិត ដោយលោក បង្កប់ន័យយ៉ាងជ្រាលជ្រៅ ដូចជាចង់វាយប្រហារអ្នករិះគន់ ដោយបានដកស្រង់ក្នុងចំណុចមួយនេះថា៖ 

យ៉ាងណាមិញ ក្រោយពីបានបង្ហោះសារបែបនេះ បានធ្វើឲ្យមហាជន មានការឆេះដុំកាន់តែខ្លាំង ប្រៀបទៅនឹង ការចាក់សាំងដុតភ្លើង​ បានធ្វើឲ្យមហាជន ចូល បញ្ចេញមតិ វាយប្រហារ កាន់តែខ្លាំងឡើងៗ ហាក់បីដូចជាមិនស្ងប់ស្ងាត់ ថែមទាំង មានចែករំលែកការបង្ហោះមួយនេះថែមទៀតផង។

ក្រោយពីឃើញបែបនេះ តារាចម្រៀងប្រុសក្នុងផលិតកម្មយក្សមួយនេះ ក៏បានបញ្ចេញមតិរបស់ខ្លួន នៅក្រោមការបង្ហោះមួយនេះផងដែរ ដែលបានបកស្រាយ ពីការយល់ច្រឡំ ដោយបានលើកឡើងដូច្នេះថា៖

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាខ្មែរ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...