កូនស្រីល្អ! កុសុម៉ា ទិញផ្ទះជូនឪពុកម្ដាយ យ៉ាងស្កឹមស្កៃ - TrueID

កូនស្រីល្អ! កុសុម៉ា ទិញផ្ទះជូនឪពុកម្ដាយ យ៉ាងស្កឹមស្កៃ

February 8, 2023

ភ្នំពេញ៖ មហាជនប្រាកដជាបានស្គាល់ច្បាស់ពី សុភក្រ័កុសុម៉ា​ ជាពិធីការិនីសម្បុរស្រអែមស្រល់ដែលមានវោហាសព្ទកំប្លែង សម្ដីចាក់ទឹកមិនលិចរូបនេះ បានសាងប្រជាបិយភាពល្បីល្បាញទាំងវ័យក្មេងហើយមួយវិញទៀតនាងមិនត្រឹមតែជាពិធីការិនីនោះទេ ប៉ុន្តែនាងមានសមត្ថភាពច្រៀងបានយ៉ាងពីរោះផងដែរ។

យ៉ាងណាមិញក្នុងថ្ងៃនេះដែលនាងបានបង្ហាញរូបភាពប៉ុន្មានសន្លឹក ទើបតែទិញផ្ទះជូនឪពុកម្ដាយជាទីស្រឡាញ់របស់ខ្លួន។​ លើសពីនេះ​ នាងឧស្សាហ៍បង្ហាញទង្វើល្អៗ និងធ្វើបុណ្យជាមួយឪពុកម្ដាយរបស់នាងណាស់ ដោយការជូនថវិកាទិញគ្រឿងអលង្ការជូន និងរបស់មានតម្លៃជាច្រើនជូនលោកទាំងពីរ ធ្វើឲ្យអ្នកគាំទ្របានចូលរួមអបអរសាទរដល់នាងនិងសរសើរនាងមិនដាច់ពីមាត់។

គួរឲ្យដឹងថា សុភក្រ័ ​កុសុម៉ា ពិតជាស្រឡាញ់ឪពុកម្ដាយ និងគ្រួសាររបស់នាងខ្លាំងណាស់ ហើយនាងជាមនុស្សមានទេពកោសល្យចំណេះដឹងខ្ពស់ និងចេញមុខច្រើន ក្នុងកម្មវិធីមិនថាកម្មវិធីតូច ឬធំនោះឡើយ៕

សូមទស្សនារូបភាពខាងក្រោម៖

ឪពុក ម្ដាយ​របស់នាង
ឪពុក ម្ដាយ​របស់នាង
ម្ដាយរបស់នាង
ម្ដាយរបស់នាង
ឪពុក ម្ដាយ​របស់នាង
ឪពុក ម្ដាយ​របស់នាង
គ្រួសាររបស់នាង
គ្រួសាររបស់នាង
ម្ដាយ របស់នាង
ម្ដាយ របស់នាង
សុភក្រ័ កុសុម៉ា
សុភក្រ័ កុសុម៉ា
សុភក្រ័ កុសុម៉ា
សុភក្រ័ កុសុម៉ា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...