តារាថៃទាំង៥គូនេះ សកម្មភាពស្និទ្ធខ្លាំង ប៉ុន្តែមាត់និយាយថា Just Friend ទៅវិញ - TrueID

តារាថៃទាំង៥គូនេះ សកម្មភាពស្និទ្ធខ្លាំង ប៉ុន្តែមាត់និយាយថា Just Friend ទៅវិញ

June 15, 2021

កម្សាន្ត៖ តារាថៃទាំងនេះធ្វើឲ្យអ្នកគាំទ្ររបស់ខ្លួនរំភើបចិត្តជំនួស ក៏ព្រោះតែពួកគេផ្អែមល្ហែមដាក់គ្នាខ្លាំង បើទោះបីជាពួកគេមិនដែលនិយាយថាជាសង្សារនឹងគ្នាក៏ដោយ ប៉ុន្តែសកម្មភាពបានបង្ហាញច្បាស់ជាងពាក្យសម្ដីទៅទៀត។ មិនត្រឹមតែប៉ុណ្ណោះ គូខ្លះឪពុកម្ដាយទាំងសងខាងជិតស្និទ្ធនឹងគ្នា ហើយតែងតែទៅលេងផ្ទះគ្នាទៅវិញទៅមកដូចជាផ្ទះរបស់ខ្លួនឯងអញ្ចឹង។ តារាថៃទាំង៥គូនេះពិតជាស្រលាញ់គ្នាខ្លាំងស្ទើរលេប តែបែរជាមិនមានឈ្មោះថាជាសង្សារ៖ 

១. Tony និង Nicha 

ពួកគេចាប់ផ្ដើមជិតស្និទ្ធនឹងគ្នា តាំងពីពេលបានរួមការងារជាមួយគ្នាក្នុងរឿងភាគមួយ ហ្វេនៗឃើញថាពួកគេsweetតាំងពីនៅក្នុងរឿងរហូតដល់ក្រៅរឿង។ Tony និង Nicha កាន់តែយល់ចិត្តគ្នាខ្លាំងពីមួយថ្ងៃទៅមួយថ្ងៃ ហើយតែងតែបារម្ភពីគ្នាជានិច្ច គ្រាន់តែប៉ុណ្ណឹងក៏ដឹងបាត់ទៅហើយថាពួកគេស្រលាញ់គ្នាប៉ុណ្ណា។

Tony និង Nicha
Tony និង Nicha

២. Ploy និង Chlodine

ចំណែកមួយគូនេះវិញ ទើបតែផ្ទុះក្ដៅៗនេះឯង Ploy Cherman ដែលជាតារាស្រីល្បីល្បាញងាកមកស្រលាញ់ Chlordine Hormone ជាស្រីដូចគ្នាវិញ បើទោះជាមិនទាន់ប្រកាសច្បាស់ថាជាគូស្នេហ៍ ប៉ុន្តែមិនចាញ់គូស្នេហ៍ពិតនោះឡើយ អ្នកទាំងពីរតែងតែបង្ហាញភាពផ្អែមល្ហែមតាមរយៈ social media ។ 

 Ploy និង Chlodine
 Ploy និង Chlodine

៣. Dong dong និង Best 

បើនិយាយពីគូរនេះវិញ បង្ហាញលើសគេលើសឯង មិនបាច់បរិយាយពីមាត់អ្នកទាំងពីរទេព្រោះទង្វើរដែលពួកគេធ្វើ លើសពីពាក្យថាស្រលាញ់ទៅទៀត។ dong dong និង best មិនបានចេញមុខថាជាសង្សារទេ ត្រឹមតែដឹងថាពួកគេកំពុងទាក់ទងគ្នាពិតៗ។

 Dong dong និង Best 
 Dong dong និង Best 

៤. Boss និង June 

Boss និង June ជាតារាសម្ដែងវ័យក្មេងដូចគ្នា ពួកគេតែងតែថតរូបបង្ហាញនៅស្នាមញញឹមដ៏មានក្ដីសុខឲ្យអ្នកគាំទ្រឃើញជាបន្តបន្ទាប់។ មួយគូនេះធ្វើឲ្យហ្វេនៗរំជួលខ្លាំងណាស់ ព្រោះពួកគេធ្វើការរួមគ្នាហើយជិតស្និទ្ធនឹងគ្នាទៀតផង។

Boss និង June 
Boss និង June 

៥. Mike និង Pukluk

គូចុងក្រោយនេះ មិនដែលហាមាត់ប្រាប់ហ្វេនថាពួកគេជាអ្វីនឹងគ្នាទេ ប៉ុន្តែរឿងខ្លះមិនបាច់ប្រាប់គេឡើយ គឺទុកឲ្យគេមើលឃើញខ្លួនឯង ។ ជាក់ស្ដែង Mike និង Pukluk ក៏ធ្លាប់បានរួមការងារនឹងគ្នា ហើយទំនាក់ទំនងរបស់ពួកគេកាន់តែល្អលើសពីមិត្តធម្មតា៕

Mike និង Pukluk
Mike និង Pukluk
ទាក់ទងជាមួយ:
តារាថៃស្នេហា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...