ទិញសិទ្ធជាម្ចាស់ Miss Universe ហើយ សេដ្ឋីនីថៃរូបនេះ ពិតជាមានប្រវត្តិមិនធម្មតា - TrueID

ទិញសិទ្ធជាម្ចាស់ Miss Universe ហើយ សេដ្ឋីនីថៃរូបនេះ ពិតជាមានប្រវត្តិមិនធម្មតា

October 28, 2022

ថៃ៖ ថ្មីៗនេះ បានធ្វើឲ្យមហាជនជាច្រើន ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង នៅពេលដែលមានដំណឹងពី អ្នកជំនួញស្រីថៃដ៏ល្បីខាងផ្នែកប្រព័ន្ធផ្សព្វផ្សាយ Anne Jakkaphong Jakrajutatip បានទិញកម្មវិធីប្រកួតបវរកញ្ញាចក្រវាល (Miss Universe) ដែលមហាសេដ្ឋីនីរូបនេះ បានចំណាយប្រាក់ចំនួន ៥៥០ លានបាត (ប្រហែល ១៤ លានដុល្លារអាមេរិក) ដើម្បីក្លាយជាម្ចាស់កម្មវិធីលំដាប់អន្តរជាតិមួយនេះ។

យ៉ាងណាមិញ ដោយសារតែបែបនេះ បានធ្វើឲ្យទស្សនិកជនជាច្រើន កាន់តែចាប់អារម្មណ៍ជាងមុន ទៅលើសេដ្ឋីនីរូបនេះ ជាមួយនឹងប្រវត្តិការងារខ្លះៗ របស់នាង ទៀតផង។ ជាពិសេស នៅក្នុងបទសម្ភាសន៍ អ្នកជំនួញ Anne Jakkaphong បានសារភាពថា ជីវិតរបស់នាងត្រូវបានគេគំ.រា.ម.កំ.ហែ.ង បៀ.ត.បៀនផ្លូ.វ.ភេ.ទ និងត្រូវលក់សាំង ដើម្បីរកលុយពេលកំពុងសិក្សានៅប្រទេសអូស្ត្រាលី ហើយតាមរយៈ​បវរកញ្ញា​ចក្រវាល រូបនាង​ចង់​បំផុសគំនិត​មនុស្ស​ឲ្យ​ប្រែក្លាយ​ ការលំបាក និង​សម្ពា.ធ ​ទៅជា​កម្លាំង​តស៊ូ និង​ភាពជោគជ័យ​។

មើលដឹងពីប្រវត្តិរូបខ្លះៗរបស់ សេដ្ឋីនី Anne Jakkaphong Jakrajutatip វិញ ត្រូវបានគេស្គាល់ថា ជាអ្នកជំនួញភេទទី៣ ជនជាតិថៃ ដែលរូបនាងកំពុងកាន់តំណែងជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន JKN Global Group ដែលជាក្រុមហ៊ុននាំចូល និងនាំចេញមាតិការក្សាសិទ្ធិពីទូទាំងពិភពលោក។ 

ដោយយោងតាមតួលេខ គិតត្រឹមឆ្នាំ ២០២០ ខាងសារព័ត៌មាន Sanook បានបង្ហាញថា Anne Jakkaphong បានជាប់ចំណាត់ថ្នាក់ទី ១៤៩ ក្នុងចំណោមមហាសេដ្ឋីថៃ ដែលនាង​ត្រូវ​បាន​គេ​ចាត់​ទុក​ ជា​ស្ត្រី​កែ​ភេទ​ដែល​មាន​បំផុត ​នៅ​ប្រទេស​ថៃ អាស៊ី និង​ជាប់​ចំណាត់​ថ្នាក់​លេខ​៣​ក្នុង​ពិភពលោក។ ហើយដោយសារតែ ការប្រកាសពីការទិញយកកម្មវិធី Miss Universe មួយនេះ ក៏បានធ្វើ​ឲ្យ​នាង​ ក្លាយជា​ស្ត្រី​កែ​ភេទ​ដំបូង​គេ ​ដែល​មាន​សិទ្ធិ​ក្នុង​ការកាន់កាប់ កម្មវិធី​ប្រកួត​សម្រស់​បែប​នេះ ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Anne Jakkaphong
Anne Jakkaphong
Anne Jakkaphong
Anne Jakkaphong
Anne Jakkaphong
Anne Jakkaphong
Anne Jakkaphong
Anne Jakkaphong
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...