កុំឲ្យគេសង្ស័យរឿងកែសម្ផស្សច្រើន Davika សុខចិត្តធ្វើរឿងនេះភ្លាម - TrueID

កុំឲ្យគេសង្ស័យរឿងកែសម្ផស្សច្រើន Davika សុខចិត្តធ្វើរឿងនេះភ្លាម

January 18, 2023

ថៃ៖ អាចនិយាយបានថា មកទល់នឹងបច្ចុប្បន្ននេះ សម្រាប់តារាស្រី Davikah តែងតែត្រូវបានហ្វេនៗ ជីកកកាយរូបភាពពីអតីតកាល ជាពិសេស ទៅលើរូបភាព​ពេល​ដែលនាង ទើបចូល​ក្នុង​ឧស្សាហកម្ម​ថ្មី​ៗ និងបានមើលឃើញពីភាពប្រែប្រួល រហូតដល់មានការសង្ស័យ ថាតើតារាស្រីរូបនេះ បានធ្វើការកែសម្ផស្សដែរឬយ៉ាងណា។

ជាក់ស្ដែង មិនឲ្យហ្វេនៗសង្ស័យនិងរង់ចាំយូរនោះទេ ដោយកាលពីថ្មីៗ តារាស្រី Davikah បានបង្ហាញក្នុងឃ្លីប វីដេអូមួយ និងបានលាតត្រដាងពីអាថ៌កំបាំងទាំងអស់ ទៅលើរូបសម្រស់របស់ខ្លួន បន្ទាប់ពីបាន​ ទៅស្គេន​មុខ​នៅ​មន្ទីរពេទ្យ​មួយកន្លែង ធ្វើឲ្យអ្នកទស្សនា ​អាច​មើល​ឃើញ​មុខ​របស់​នាង​បាន ៣៦០ ដឺក្រេ តែម្ដង។

មិនត្រឹមតែប៉ុណ្ណោះ ជាលទ្ធផលដែលបាន​ចេញ​មកនោះ បានបង្ហាញថា តារាស្រី Davikah មិនបានកែកុនមុខមាត់ទាល់តែសោះ ដោយច្រមុះគ្មានស៊ីលីកូន រីឯចង្កាគឺធម្មតា។ យ៉ាងណាមិញ ខណៈដែលអាចបញ្ជាក់បានថា តារាស្រីរូបនេះ មិនបានកែមុខក៏ពិតមែននោះ តែក៏មានការលើកឡើងថា ប្រសិនបើអ្នកណាម្នាក់ចាប់អារម្មណ៍នឹងការកែកុន ក៏មិនខុសអ្វីដែរ ព្រោះរឿងបែបនេះ អាចជួយឱ្យកាន់មានភាពជឿជាក់ផងដែរ៕

ប្រភព៖ Kapook

សូមទស្សនារូបភាពខាងក្រោម៖ 

Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
Davikah
ទាក់ទងជាមួយ:
តារាថៃរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...