Selena មិនអាចទប់ទឹ.ក.ភ្នែ..កបាន ពេលបង្ហាញជីវិត.លំ..បា.ក រយៈពេល ៦ឆ្នាំ - TrueID

Selena មិនអាចទប់ទឹ.ក.ភ្នែ..កបាន ពេលបង្ហាញជីវិត.លំ..បា.ក រយៈពេល ៦ឆ្នាំ

September 22, 2022

បរទេស៖ កាលពីថ្ងៃទី ២០ ខែកញ្ញា កន្លងទៅនេះ តារាចម្រៀងស្រី Selena Gomez បានបង្ហាញពីវីដេអូ Teaser ឈុតខ្លីដំបូងនៃភាពយន្តឯកសារ អំពីដំណើរជីវិត និងត្រូវបានទស្សនិកជនជាច្រើនចាប់អារម្មណ៍ភ្លាមៗ ផងដែរ។

នៅក្នុង Teaser មួយនេះ ពិតជាបានធ្វើឲ្យអ្នកគាំទ្រ ក្ដុកក្ដួលចិត្តជាមួយ Selena ពេលដែលបានឃើញតារាចម្រៀងស្រីរូបនេះ យំឥតឈប់ឈរ។ ជាពិសេស មានឈុតមួយ ហ្វេនៗអាចមើល​ឃើញពី​ស្នាម​ញញឹម​របស់​នាង​ដែរ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន រូបនាងក៏បានដួ.ល.​ទាំង​ស្រក់​ទឹក​ភ្នែកទៀតផង ដែលវាហាក់បីដូចជា បានបង្ហាញថា កាលពី ៦ ឆ្នាំមុន សំឡេង តារាស្រីរូបនេះ បានជួបបញ្ហាជាច្រើន មុននឹងអាចឈានទៅដល់ភាពជោគជ័យ ដូចសព្វថ្ងៃនេះ។

ម៉្យាងវិញទៀត បន្ទាប់ពី Teaser ត្រូវបានបង្ហោះរួចមក តារាស្រី Selena ក៏បានចែករំលែកអំពីគំនិតរបស់ខ្លួន នៅលើបណ្ដាញសង្គម ដោយបានរៀបរាប់ថា៖

យ៉ាងណាមិញ តាមរយៈនេះដែរ អាចនឹងបង្ហាញឲ្យឃើញ ពីរូបភាពខុសគ្នារបស់ Selena Gomez ជាមួយដំណើរត្រលប់មកវិញ ក្នុងរយៈពេល ៦ ឆ្នាំ បន្ទាប់ពីបានចូលទៅក្នុងភាពងងឹត។ ហើយភាពយន្តឯកសារនេះ ថែមទាំងបង្ហាញពីភាពងាយរងគ្រោះរបស់នាង ក៏ដូចជារបៀបដែលតារាចម្រៀងរូបនេះ អាចរកឃើញខ្លួនឯង ជាមួយនឹងភាពប្រសើរឡើងជាងមុន៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...