បរទេស៖ តារាសម្តែងស្រី Gal Gadot បានបង្ហាញខ្លួននៅលើដងផ្លូវសាធារណៈដ៏កម្រ ជាមួយនឹងពោះដែលកំពុងតែពរពោះយ៉ាងធំ នៅពេលទិញឥវ៉ាន់ជាមួយកូនស្រីពីរនាក់របស់នាង នៅទីក្រុងLos Angeles កាលពីថ្ងៃទី ៩ ខែមិថុនា។
ក្នុងនោះផងដែរត្រូវបានគេរាយការណ៍មកថា អតីតបរវរកញ្ញាអ៊ីស្រាអែលរូបនេះ កំពុងមានផ្ទៃពោះប្រហែល ៧ ខែជាមួយកូនទី ៣ ។ នាងឡើងទម្ងន់ ដូចស្រ្តីទម្ងន់ទូទៅ តែយ៉ាងណាមិញ រូបសម្រស់របស់តារាស្រីរូបនេះ នៅជាទីចាប់អារម្មណ៍ដដែលពីសំណាក់មហាជន។
ក្នុងរូបភាពនោះ តារាសម្តែងវ័យ ៣៦ ឆ្នាំស្លៀកស្បែកជើងរាបស្មើ និងស្លៀកសម្លៀកបំពាក់សាមញ្ញ ដែលបានបណ្តើរកូនស្រីទាំងពីរ ជាពិសេសនោះ តារាស្រីរូបនេះ នៅដើរតួជាអ្នកម្តាយបានយ៉ាងល្អ ព្រោះត្រូវបានគេសង្កេតឃើញថា ខណៈពរពោះធំយ៉ាងណា ក៏នាងនៅតែពរកូនទីពីរ ដែលមានអាយុបាន៤ឆ្នាំហើយក្តី។
គួរំលឹកផងដែរថា តួអង្គស្រីក្នុងរឿង «Wonder Woman» រូបនេះ បានប្រកាសមានផ្ទៃពោះកាលពីខែមីនា។ ចាប់តាំងពីពេលនោះមកនាងកម្របង្ហាញខ្លួននៅខាងក្រៅហើយចូលរួមតែពិធីប្រគល់ពានរង្វាន់មួយចំនួនប៉ុណ្ណោះ។ បច្ចុប្បន្ននាងកំពុងស្នាក់នៅឯវីឡាធំស្កឹមស្កៃ ជាមួយគ្រួសាររបស់នាងនៅលើភ្នំនៃរដ្ឋ Los Angeles ៕
ប្រភព៖ https://ngoisao.net/
សូមទស្សនារូបភាពខាងក្រោម៖