ល្បីគេថាខកបំណង ពេលអត់ពាក់ម៉ាស តែមើលសម្រស់ពិតបុរសម្នាក់នេះ ក៏មិនណយដែរ - TrueID

ល្បីគេថាខកបំណង ពេលអត់ពាក់ម៉ាស តែមើលសម្រស់ពិតបុរសម្នាក់នេះ ក៏មិនណយដែរ

January 8, 2023

ថៃ៖ អាចនិយាយបានថា គឺជារឿងដ៏ល្បីមួយនៅលើបណ្ដាញសង្គម បន្ទាប់ពីមានការលើកឡើងពីភាពស្រស់សង្ហា របស់បុរសម្នាក់ដែលជាបុគ្គលិកចាក់សាំង តែចុងក្រោយនៅពេលបានឃើញរូបភាព នៅពេលបុគ្គលរូបនេះ បានដោះម៉ាសចេញ បែរជាត្រូវ​គេ​ មើ,ល.ងា.យ​ និងនិយាយលេងសើចពីរូបសម្រស់ទៅវិញ។  

ជាពិសេស ការ​បង្ហោះ​នេះ ក៏​បាន​ឈាន​ដល់​មានការ​ Like និង Share រាប់​ពាន់​នាក់ អមដោយការរិះ.គ.ន់ជាច្រើន។ តែទោះជាយ៉ាងណា ក៏មានមនុស្សជាច្រើនទៀតបានចេញមកការពារចំពោះបុរសរូបនេះ និងលើកឡើងពីលើបញ្ហានេះ ដោយបានរៀបរាប់ថា មុន​នឹង​លេងសើច ​ពី​រូបរាង​អ្នក​ដទៃ សូមត្រលប់ទៅមើលខ្លួនឯងជាមុនសិន ទៀតផង។

ដោយឡែក ក្រោយពីនេះ បុរសដែលត្រូវបានគេលេងសើចជាមួយនឹងរូបសម្រស់ក្រោយពីបានដោះម៉ាសមុខចេញនោះ ស្រាប់តែបានបើកបង្ហាញពីមុខមាត់ក្នុងរូបភាពថ្មីមួយទៀត ដែលកំពុងតែទាក់ទាញចិត្តអ្នកលេងបណ្ដាញសង្គម ពីមុខមាត់ស្រស់សង្ហាសមសួន មិនឃើញដូចអ្វីដែលត្រូវគេបានបង្ហោះ ជាមួយនឹងពាក្យសម្ដីលេងសើចនោះឡើយ៕

ប្រភព៖ Khaosod

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...