រាជធានីភ្នំពេញ ៖ ពិតណាស់ តារាចម្រៀងជើងចាស់ គូស្វាមីភរិយា លោក អ៊ុក ណារីម និងអ្នកនាង ឆោម ឆពុំ បានចាប់ដៃគ្នាកសាងគ្រួសារមកដល់ពេលនេះ អ្នកទាំងពីរមានកូនប្រុសចំនួន២នាក់រួចមកហើយ មិនតែប៉ុណ្ណោះ ជីវិតឯកជនអ្នកទាំងពីរ បច្ចុប្បន្នហាក់មិនសូវបញ្ចេញ លើបណ្តាញសង្គមខ្លាំងក្លានោះឡើយ បើទោះបី អ្នកទាំងពីរជា ត្រូវគេចាត់ទុកជាគូស្វាមីសិល្បករដូចគ្នា មានចំណងគ្រួសាររឹងមាំជាងគេ ក៏ពិតមែន។
យ៉ាងណាមិញ ក្រោយបាត់មុខស្ងប់ស្ងាត់មួយរយៈពេលធំ ពេលនេះ លេចវត្តមាន គូស្វាមីភរិយាតារាចម្រៀងជើងចាស់ទាំង២ដួងនេះ ទៅចូលរួមក្នុងពិធីមង្គលការរបស់ តារាចម្រៀង នៅ ស៊ីនឿន កាលពីយប់មិញនេះ។
បើក្រឡេកទៅមើល រូបរាងសម្បត្តិខាងក្រៅវិញ គូស្វាមីភរិយាមួយគូនេះ គ្មានប្រែប្រួលទាល់តែសោះ បើប្រៀបធៀបនឹងសម្រស់កាលពី ជាង១០ឆ្នាំមុន រូបលោកនិងភរិយា នៅតែដដែលសាច់ចាំតែម្តង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖