ប៉ុន្មានសន្លឹកនេះបានដឹង Justin យកចិត្តទុកដាក់ជាមួយភរិយាបែបណាពេលនៅតាមផ្លូវ - TrueID

ប៉ុន្មានសន្លឹកនេះបានដឹង Justin យកចិត្តទុកដាក់ជាមួយភរិយាបែបណាពេលនៅតាមផ្លូវ

September 8, 2021

បរទេស៖ កាលពីថ្មីៗនេះ តារាចម្រៀង លោក Justin Bieber និងភរិយា Hailey Baldwin បានទៅទីក្រុង Philadelphia សហរដ្ឋអាមេរិកជាមួយគ្នា ដើម្បីត្រៀមខ្លួនសម្រាប់ការសម្តែងរបស់តារាចម្រៀងប្រុសរូបនេះនាពេលខាងមុខនេះ។ 

ជាមួយគ្នានេះដែរ គូស្វាមីភរិយាដ៏ល្បីមួយគូនេះ ក៏បានទាញយកចំណាប់អារម្មណ៍ពីមហាជនជាច្រើន បន្ទាប់ពីបានបង្ហាញកាយវិការយ៉ាងជិតស្និទ្ធ ក្រោយពីញ៉ាំអាហារពេលល្ងាច ដោយនៅក្នុងនោះ អ្នកទាំងពីរបានដើរកាន់ដៃគ្នា និងត្រូវបានស្វាគមន៍ដោយអ្នកគាំទ្រ ព្រមទាំងអ្នកយកព័ត៌មានជាច្រើននៅតាមផ្លូវ។

មិនត្រឹមតែប៉ុណ្ណោះ បើទោះបីជារូបភាពជាច្រើនសន្លឹកដែលបានចាប់យកពីប្ដីប្រពន្ធមួយគូនេះ ហាក់មានភាពព្រាលមិនសូវច្បាស់បន្តិចក្ដី ប៉ុន្តែភាពស្រស់ស្អាតទាក់ទាញរបស់ Justin និង Hailey ពិតជាមិននឹកស្មានដល់យ៉ាងខ្លាំង បន្ទាប់ពី លោក Justin បានបង្ហាញពីភាពស្រស់សង្ហាលេចធ្លោ ក្នុងសម្លៀកបំពាក់ពណ៌លឿង ខណៈដែលភរិយាក៏បានលេងខ្លួនមិនចាញ់គ្នាជាមួយនឹងឈុតអាវខោខ្លី បញ្ចេញរូបរាងជើងស្រឡូនវែងស្អាត ដែលជាទិដ្ឋភាពមួយគួរឲ្យចង់ទស្សនាពីមហាជនជាច្រើននៅលើបណ្ដាញសង្គម ជាមួយនឹងភាពទាក់ទាញរបស់ប្ដីប្រពន្ធមួយនេះ ផងដែរ៕ 

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Justin 
Justin 
Justin 
Justin 
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
Justin និង ភរិយា
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...