កម្សាន្ត ÷ មិនមែនជារឿងចម្លែកទេ ដែលតារាកូរ៉េជាច្រើនបានណាត់ជួប និងរៀបការនាពេលថ្មីៗនេះ ព្រោះពួកគេក៏មានវ័យជ្រេ ឈានចូលដល់វ័យ ដែលត្រូវមានដៃគូរជីវិតដូចមនុស្សធម្មតាដែរ។
ទន្ទឹមនឹងការប្រកាសទំនាក់ទំនង និងការរៀបការទាំងនោះ ក៏នៅតែមានតារាខ្លះចង់ទាក់ទងគ្នាបែបស្ងាត់ៗ តែទោះជាយ៉ាងណានៅតែមិនអាចគេចផុត ពីក្រសែរភ្នែករបស់អ្នកគាំទ្រនោះទេ។
ជាក់ស្តែង កាលពីថ្ងៃទី ១៨ ខែកក្កដា អ្នកនិយមលេងអ៊ីនធើណែតអនាមិកម្នាក់ បានធ្វើការលុបចោលការបង្ហោះ នៅលើវេទិកាដ៏ពេញនិយម Pann Nate រួមមានភស្តុតាងទាំង ១២ ដែលថា Jimin កំពុងទាក់ទងជាមួយតារាសម្តែង Song Da Eun ។
ចង់ដឹងថាភស្តុតាងមានអ្វីខ្លះ សូមទស្សនារូបភាព និងការបកស្រាយខាងក្រោម ÷
១. អ្នកបង្ហោះបានចោទប្រកាន់ថា Jimin និង Da Eun ពាក់ក្រវិលដូចគ្នា នៅថ្ងៃតែមួយ។
២. អ្នកទាំងពីរក៏បានបង្ហោះ story ក្នុងថ្ងៃតែមួយ ខុសគ្នាតែ ៤ នាទី។
៣. Jimin និង Da Eun បានចូលរួមការប្រកួតបាល់ទាត់ដូចគ្នា នៅថ្ងៃខួបកំណើតរបស់ Da Eun។
៤. Da Eun បានមើលរឿង Allied ដែល Jimin បានណែនាំឱ្យមើល។
៥. នៅលើកម្រងសំណួរដែលសួរ Jimin ថា តើលោកចង់ធ្វើអ្វីនៅពេលទំនេរ Jimin ក៏បាននិយាយថាលោកចង់ដាំ peonies និង rubber trees ហើយ Song Da Eun ពិតជាចូលវិត្តរុក្ខជាតិទាំង ២នេះ។
៦. Jimin បាននិយាយថាលោកចង់ដាក់ឈ្មោះ Gangyangee ដល់សត្វចិញ្ចឹមរបស់ខ្លួននាពេលអនាគត ចំណែក Da Eun បានឆ្លើយប្រាប់ហ្វេនថា ឈ្នោះសត្វចិញ្ចឹមរបស់នាងគឺ Gangyangee ។
៧. Da Eun បានបង្ហាញពីគម្រោងរបស់នាងដោយចៃដន្យមួយ នៅថ្ងៃទី ១៣ ខែតុលា ហើយនោះគឺថ្ងៃកំណើតរបស់ Jimin ។
៨. Da Eun បានបង្ហោះ Instagram story របស់នាងនៅថ្ងៃចុងក្រោយនៃការប្រគុំតន្ត្រីរបស់ BTS នៅកីឡដ្ឋាន Jamsil Olympic Stadium នៅភោជនីយដ្ឋានសណ្ឋាគារមួយក្នុង Jamsil ។
៩. តារាកំប្លែង Jo Seho បាន follow តែ Jimin ប៉ុណ្ណោះក្នុងចំណោមសមាជិក BTS ទាំងអស់នៅលើ Instagram ហើយក៏ follow Da Eun ផងដែរ។
១០. តារាសម្តែង Lee Suji គឺជាមិត្តនឹង Da Eun ក៏បាន follow ទាំង Jimin និង Da Eun នៅលើ Instagram ។
១១. Da Eun បើកហាងកាហ្វេមួយដែលមានលេខ ៥ ដែលលេខ ៥ ត្រូវគេស្គាល់ថាជាលេខរបស់ Jimin ហើយ Da Eun ក៏ធ្លាប់បានបង្ហោះរូបភាព មានបេះដូងពណ៌ស្វាយ នៅក្នុង caption ដែលពណ៌ស្វាយជាពណ៌របស់ BTS។
១២. អ្វីដែលកាន់តែពិសេសគឺ អ្នកទាំងពីរធ្លាប់ពាក់ខ្សែកគូស្នេហ៍ពីមុនមក៕
ចុះប្រិយមិត្តយល់យ៉ាងណាដែរ?
ប្រភព: Koreaboo