ព្រឹកមិញនេះ មហាជនពិតជាមានសោកស្ដាយបំផុតចំពោះក្រុមគ្រួសារ សាច់ញាតិ របស់ព្រឹទ្ធាចារ្យ ឯម ធាយ និងបងប្អូនប្រជាពលរដ្ឋ សិល្បករសិល្បការិនីទាំងអស់ក្នុងប្រទេស និងក្រៅប្រទេស បន្ទាប់ពីទទួលដំណឹងថាគ្រូរបាំព្រះរាជទ្រព្យ ឬរបាំខ្មែរក្បាច់បុរាណ ទេវនាដនិម្មិត ឯម ធាយ បានទទួលអនិច្ចធម្ម ដោយសារជរាពាធក្នុងជន្មាយុ ៨៨ឆ្នាំ ។
ក្នុងនោះយើងក៏ឃើញ កញ្ញា ពេជ្រ សួគ៍លី បានផ្ញើសាររំលែកទុក្ខលោកយាយ ព្រឹទ្ធាចារ្យ ទេវនាដនិម្មិត ឯម ធាយ នៅលើលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន ដោយបានសរសេររៀបរាប់យ៉ាងដូច្នេះថា៖