រាជធានីភ្នំពេញ ៖ ពិតណាស់ តាំងពីឡើងងារជាឧកញ៉ារួចមក តារាចម្រៀង ព្រាប សុវត្ថិ ហាក់ដកដៃច្រើនពីការងារក្នុងវិស័យចម្រៀង លែងឡើងឆាកច្រើនដូចមុន ដោយភាគច្រើនរូបលោកតែងចំណាយពេលជាមួយគ្រួសារ និងការរកស៊ីផ្ទាល់ខ្លួន។
ងាកទៅមើលជីវិតគ្រួសារវិញ តារាចម្រៀងចាស់វស្សា បើទោះបីទើបនឹងបើកបង្ហាញមុខមាត់ប្រពន្ធកូននៅប៉ុន្មានឆ្នាំចុងក្រោយនេះក្តី ប៉ុន្តែបែរជាមានភាពផ្អែមល្អែមជាមួយនឹងគ្រួសារខ្លាំងជាងគេទៅវិញ។ កូនៗពេញកម្លោះអស់ទៅហើយ តែរូបលោកនៅល្អូកល្អើនជាមួយភរិយាមិនឲ្យចាញ់គូស្វាមីភរិយាគេឯងដទៃទើបរៀបការឡើយ។
ជាក់ស្តែង ថ្មីៗនេះ រូបលោកនៅSurpriseភរិយាក្នុងថ្ងៃកំណើត យ៉ាងរ៉ូមែនទិកនៅមាត់សមុទ្រ ជាពិសេស ដើរកាន់តែដៃភរិយាជាប់ មើលទៅជះចំហាយកក់ក្តៅពេញទី សួរថានារីណាទប់អារម្មណ៍រំភើបជាប់ បើឃើញឧកញ៉ា ព្រាប សុវត្ថិ នៅតែថ្នមចិត្តភរិយាដូច្នេះ ខណៈកូនៗធំៗអស់ទៅហើយ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖