អាចគ្រងមកុដទេឆ្នាំនេះ បើបវរកញ្ញាឯកចក្រវាលជប៉ុនឆ្នាំនេះ ស្អាតខ្លាំង រៀនដល់អនុបណ្ឌិត - TrueID

អាចគ្រងមកុដទេឆ្នាំនេះ បើបវរកញ្ញាឯកចក្រវាលជប៉ុនឆ្នាំនេះ ស្អាតខ្លាំង រៀនដល់អនុបណ្ឌិត

November 11, 2021

តារាកម្សាន្ត៖ កាលពីពេលថ្មីៗនេះ ក្រោយគ្រងមកុដជាបវរកញ្ញាឯកចក្រវាលជប៉ុន ម្ចាស់ម្កុដកញ្ញា Juri Watanabe បានសាងភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់មហាជន និងជាពិសេសចំពោះអ្នកនិយមគាំទ្រវិស័យប្រកួតបវរកញ្ញាជុំវិញពិភពលោក ក្រោយបានបង្ហាញសមត្ថភាពយ៉ាងបុិនប្រសប់លើផ្នែកចំណេះដឹងទូទៅជាភាសាអង់គ្លេស គួបផ្សំនឹងសម្រស់ដ៏ស្រស់ស្អាតពីធម្មជាតិ រហូតមានអ្នកគាំទ្រមួយចំនួនដាក់ក្តីសង្ឃឹមខ្ពស់ថាបវរកញ្ញារូបនេះអាចឈានដល់Top ណាមួយក្នុងការប្រកួត។

យ៉ាងណាមិញ ងាកក្រលេកមកមើលប្រវត្តិត្រួសៗរបស់បវរកញ្ញារូបនេះវិញ កញ្ញា Juri Watanabe កើតនិងធំធាត់ឡើងនៅក្នុងក្រុមគ្រួសារជនជាតិជប៉ុន ប៉ុន្តែបានមានឱកាសបន្តការសិក្សានៅក្នុងសកលវិទ្យាល័យរដ្ឋកាលីហ្វ័រញ៉ា ឡូសអេនជឺលេស (UCLA) សហរដ្ឋអាមេរិក ព្រមទាំងបានបន្តការសិក្សាទៅប្រទេសចិនថែមទៀតផង។ បច្ចុប្បន្នបវរកញ្ញារូបនេះកំពុងបន្តការសិក្សាថ្នាក់អនុបណ្ឌិតលើជំនាញកិច្ចខិតខំប្រឹងប្រែងដើម្បីកសាងមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងនាមជាសហគ្រិនដើម្បីសង្គម។ 

សូមរំលឹកផងដែលថា បវរកញ្ញាជប៉ុន កញ្ញា Juri Watanabe នឹងត្រូវតំណាងឲ្យប្រទេសជប៉ុនចូលរួមនៅក្នុងការប្រកួតប្រជែងបវរកញ្ញាឯកចក្រវាលលើកទី៧០ ដែលគ្រោងនឹងប្រារព្ធឡើងនៅប្រទេសអុីស្រាអ៊ែល នៅថ្ងៃ ចន្ទ ទី១៣ ខែធ្នូ ឆ្នាំ២០២១នាពេលឆាប់ៗខាងមុខនេះ៕

ចង់ឃើញថាតើបវរកញ្ញារូបនេះស្រស់ស្អាតយ៉ាងណានោះ សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖

  កញ្ញា Juri Watanabe
  កញ្ញា Juri Watanabe
  កញ្ញា Juri Watanabe
  កញ្ញា Juri Watanabe
  កញ្ញា Juri Watanabe
  កញ្ញា Juri Watanabe
  កញ្ញា Juri Watanabe
  កញ្ញា Juri Watanabe
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...