ភ្នំពេញ៖ ក្រឡេកឃើញថា កាន់តែជិតដល់ថ្ងៃសម្រាលកូន តារាចម្រៀងស្រី ទេព បូព្រឹក្ស តែងតែបានចេញមកបង្ហាញនូវភាពទាក់ទាញជាបន្តបន្ទាប់ ជាពិសេស ទៅលើស្ទាយ៍តែងខ្លួន ក្នុងឈុតសម្លៀកបំពាក់យ៉ាងទាន់សម័យ រួមទាំងបញ្ចេញសម្រស់ផូរផង់ ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ ថ្មីៗនេះ តារាចម្រៀងស្រីរូបនេះ កាន់តែទាញយកចំណាប់អារម្មណ៍អ្នកគាំទ្រខ្លាំងឡើង ជាមួយនឹងរូបភាពថ្មីដែលបានបង្ហោះនៅលើបណ្ដាញសង្គម ដោយនៅក្នុងនោះ នាងបានលេងស្ទាយ៍ តុបតែងខ្លួនយ៉ាងលេចធ្លោ ក្នុងឈុតរឹបរាងពណ៌ខ្មៅ ពោរពេញដោយភាពស៊ិ.ច.ស៊ី រួមទាំងមិនភ្លេចតែងមុខមាត់ឲ្យកាន់តែមើលទៅសមគ្នា ទៅនឹងឈុតមួយនេះ ទៀតផង។
យ៉ាងណាមិញ មួយឈុតនេះ បានធ្វើឲ្យហ្វេនៗដែលបានឃើញហើយ ពិតជាកោតសរសើរទៅលើភាពគួរឲ្យស្រលាញ់ និងពេញចិត្តចំពោះស្ទីលមួយនេះដែលរក្សាបាននូវភាពទាន់សម័យ ស្របពេលកៀកថ្ងៃសម្រាលកូនទៅហើយ៕
សូមទស្សនារូបភាពខាងក្រោម៖