កូរ៉េខាងត្បូង៖ តារាសម្តែង Song Joong Ki តែងតែមានភាពល្បីល្បាញក្នុងនាមជាតារាដែលមានសុជីវធម៌ដែលប្រព្រឹត្តចំពោះមនុស្សជុំវិញខ្លួនយ៉ាងល្អ។ ជាក់ស្តែងថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណែតបានជីករកវីដេអូ ខាងក្រោយឆាក តាំងពីពេលដែលតារាប្រុសរូបនេះ សម្តែងឈុតក្នុងរឿង «Vincenzo»។
ទន្ទឹមនឹងនេះដែរ កំឡុងពេលថតរឿងនេះ អាកាសធាតុនៅកូរ៉េ ចុះត្រជាក់យ៉ាងខ្លាំង ទាំងអ្នកផលិតខ្សែភាពយន្ត ក្រុមការងារ ក៏ដូចជា Joong Ki បានជួបការលំបាកជាច្រើន នៅពេលដែលវាត្រជាក់បែបនេះ។
ជាក់ស្តែង ដោយសង្កេតឃើញ តារាប្រុសរូបនេះ បានសម្ងំ នៅក្នុងឡាន ក្រោយមក បុគ្គលិកម្នាក់បានមកជិតហើយផ្តល់ឱ្យតារាសម្តែងនូវ ម៉ាស៊ីនផ្តល់កម្តៅ។ ទោះយ៉ាងណាក៏ដោយពោះម៉ាយរូបនេះ បានប្រគល់វាទៅវិញភ្លាមៗជាមួយនឹងប្រយោគថា៖
ថ្វីត្បិតជាសកម្មភាពតូចតាចរបស់តារាសម្តែងរូបនេះ ជាមួយមនុស្សនៅជុំវិញខ្លួន ក្នុងអាកាសធាតុត្រជាក់បានបង្ហាញថា តារាប្រុសវ័យ ៣៦ឆ្នាំរូបនេះ គឺជាមនុស្សដែលមានភាពកក់ក្តៅ និងមានចិត្តល្អជានិច្ច ដោយតែងតែរាប់អានមិត្តរួមការងារ និងបុគ្គលិកស្ទូឌីយោរបស់គាត់បានយ៉ាងល្អ៕
ប្រភព៖ https://kenh14.vn/
សូមទស្សនារូបភាពខាងក្រោម៖