ថៃ៖ បានក្លាយជាគ្រួសារដ៏រីករាយមួយ សម្រាប់តារាស្រី Due Arisara រួមទាំងគូស្នេហ៍ លោក Sebastian Lee ដែលបានសាងស្នេហ៍ជាមួយគ្នា ពោរពេញដោយភាពផ្អែមល្ហែម រួមទាំងពេលនេះ អ្នកទាំងពីរក៏មានកូនប្រុសម្នាក់ ដែលធ្វើឲ្យគ្រួសារមួយនេះ កាន់តែមានភាពកក់ក្ដៅ។
ដោយឡែក បើទោះបីជាមិនទាន់បានរៀបចំពិធីមង្គលការក៏ដោយ តែថ្មីៗនេះ តារាស្រី Due Arisra និង គូស្នេហ៍ ក៏បានសម្រេចចិត្ត កាន់ដៃគ្នា ទៅចុះសំបុត្រអាពាហ៍ពិពាហ៍ នៅការិយាល័យខណ្ឌBangkokNoi។ ជាពិសេស ថែមទាំងបើកបង្ហាញរូបភាព ជុំគ្រួសារដ៏មានសុភមង្គល និងស្នាមញញឹម ដោយមានកូនប្រុសធ្វើជាសាក្សី និងជាចំណងស្នេហ៍មុតមាំរបស់ពួកគេទាំងពីរ។
ជាមួយនឹងដំណឹងមួយនេះ ក៏បានធ្វើឲ្យមិត្តៗនៅក្នុង វិស័យសិល្បៈ និងអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរទៅដល់រូបនាង ដែលបានបង្ហាញពីពេលវេលាដ៏កក់ក្តៅសម្រាប់គ្រួសារ ក៏ដូចជាបានក្លាយជាប្ដីប្រពន្ធនឹងគ្នា ជាផ្លូវការ ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖