ខ្លួនជាប់ពន្ធនាគារហើយ តែ Kris Wu នៅតែខ្វាយខ្វល់ចិត្ត នឹងទ្រព្យសម្បត្តិ២០៦លានដុល្លារ - TrueID

ខ្លួនជាប់ពន្ធនាគារហើយ តែ Kris Wu នៅតែខ្វាយខ្វល់ចិត្ត នឹងទ្រព្យសម្បត្តិ២០៦លានដុល្លារ

September 10, 2021

ចិន៖ នៅថ្ងៃទី ៨ ខែកញ្ញាយោងតាមគេហទំព័រ On បានលើកឡើងមកថា អតីតតារាសម្តែង Kris Wu កំពុងស្នើសុំសាច់ញាតិ ឱ្យការពារទ្រព្យសម្បត្តិ ២០៦ លានដុល្លាររបស់លោក ព្រមទាំងលក់ផ្ទះជាច្រើនកន្លែង នៅទីក្រុងប៉េកាំង ក្នុងប្រទេសចិន។

ដូចគ្នានេះដែរ តាមការរាយការណ៍មកថា រូបលោកបានពឹងពាក់ បងប្អូនជីដូនមួយ ជាតំណាង និងជាសមាជិកក្រុមប្រឹក្សាភិបាល របស់ក្រុមហ៊ុន កំពុងស្ថិតនៅក្នុងដំណើរការរំសាយក្រុមហ៊ុនជាផ្លូវការ ដោយគិតត្រឹមខែកក្កដា តារាប្រុសរូបនេះ មានក្រុមហ៊ុនចំនួនពីរ ដែលមានភាគហ៊ុនផ្ទាល់ខ្លួនរហូតដល់ ៩៩,៩៩%។

មិនត្រឹមតែប៉ុណ្ណោះ​តារាប្រុសវ័យ ៣០ឆ្នាំរូបនេះ ជាម្ចាស់ផ្ទះប្រណីតចំនួន ៣ នៅទីក្រុងប៉េកាំង ដែលមានតម្លៃសរុបប្រហែល ១៥,៤ លានដុល្លារ។ ក្នុងនោះមានអាផាតមិនពីរ ដែលមានទីតាំងស្ថិតតំបន់ប្រជុំជន និងផ្ទះទី ៣ ស្ថិតនៅក្នុង Grand MOMA ដែលមានរាប់លានដុល្លារ សុទ្ធសឹងតែទីតាំងមានតម្លៃខ្ពស់។

ប្រភពជាច្រើនបាននិយាយថា Kris មានបំណងចង់លក់ទ្រព្យសម្បត្តិរបស់លោក បន្ទាប់ពីត្រូវបានឃុំខ្លួន កំពុងស៊ើបអង្កេតការចោទប្រកាន់ផ្លូវភេទ។ អ្នកខ្លះទៀតជឿថាអចលនទ្រព្យ និងរថយន្តរបស់លោក ដែលត្រូវបានទិញពីបរទេស ត្រូវបានផ្ទេរទៅប្រទេសកាណាដា ជាទីកន្លែងកំណើតរបស់អតីតតារាប្រុសរូបនេះ។

គួររំលឹកផងដែរ Kris Wu កំពុងត្រូវបានឃុំខ្លួននៅពន្ធនាគារដើម្បីស៊ើបអង្កេតការចោទប្រកាន់ពីបទរំលោភផ្លូវភេទ។តារាប្រុសរូបនេះ ប្រឈមមុខនឹងការជាប់ពន្ធនាគារពី ៣ ទៅ ១០ ឆ្នាំនៅក្នុងប្រទេសចិន ឬក៏ច្រើនជាងនេះ ប្រសិនបើមានភស្តុតាងថា រូបលោកបានរំលោភលើអនីតិជន៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖

Kris Wu
Kris Wu
Kris Wu
Kris Wu
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...