ចិន៖ ទោះជាធ្លាប់ទទួលរងនូវការរិះគន់ជាច្រើន ទៅលើការតែងខ្លួន និងរូបសម្រស់ កាលពីពេលកន្លងមក តែតារាស្រី Liu Yifei ហៅ សៀវ ឡុងនី នៅតែអាចរក្សាប្រជាប្រិយភាព និងទាញយកចិត្តទស្សនិកជន ឲ្យមកតាមដានពីសកម្មភាពរបស់នាងជាប្រចាំ ផងដែរ។
ដោយឡែក ថ្មីៗនេះ តាមរយៈទំព័រ Sohu បានរាយការណ៍ឲ្យដឹងថា មានម៉ាកនាឡិកាដ៏ល្បីមួយ បានចែករំលែកឃ្លីប ព្រមទាំងឈុតរូបថតផ្សព្វផ្សាយពាណិជ្ជកម្មថ្មីជាច្រើនសន្លឹករបស់ Liu Yifei ដែលអាចនិយាយបាន អស់រយៈពេលយ៉ាងយូរហើយ ដែលតារាស្រីរូបនេះ មានការសម្តែងទេពកោសល្យ បង្ហាញពីរូបសម្រស់របស់នាងម្ដងទៀត។
មិនត្រឹមតែប៉ុណ្ណោះ នៅក្នុងរូបភាពទាំងនោះ Liu Yifei ពិតជាបានបង្ហាញនូវភាពស្រស់ស្អាត ជាមួយនឹងការតុបតែងខ្លួនតាមបែបសាមញ្ញ ជាពិសេស ក៏បានបង្ហាញពីមុខមាត់ភ្លឺរលោង ច្រមុះស្រួច សក់វែងអន្លាយ ព្រមទាំងរូបរាងស្លីមស្អាតមានមន្តស្នេហ៍ និងមានភាពសាកសមយ៉ាងខ្លាំង ដែលរូបភាពដ៏លេចធ្លោនេះ ទទួលបានការពេញចិត្ត និងកំពុងតែឆក់យកចិត្តអ្នកគាំទ្រជាច្រើន ផងដែរ៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖