រាជធានីភ្នំពេញ៖ ពិតណាស់អ្នកណាមិនស្គាល់ អតីតតារាសម្តែងល្បីឈ្មោះ គឹម លីហ្សា ពេលនេះ អ្នកនាងបានឃ្លាតឆ្ងាយពីវិស័យសិល្បៈ មកចាប់របររកស៊ីជាអ្នកជំនួញវិញម្តង បើតាមព័ត៍មានអ្នកនាង គឹម លីហ្សា បាននឹងកំពុងសមប្រកបជាខ្លាំងទាំងជំនួញចាស់ និងជំនួញថ្មី។
ក្នុងនោះ នៅថ្ងៃនេះ អ្នកនាងគឹម លីហ្សា ទើបនឹងបើកសម្ពោធហាងគុយទាវថ្មីថ្មោងជារបស់ខ្លួន ហើយថែមទាំងទទួលបានកាដូពិសេសពីមនុស្សជាទីស្រលាញ់ថែមទៀតផង។នេះបើតាមការបញ្ជាក់ឱ្យដឹងពីសិល្បករកម្ពុជា និងសង្គម។
ជាមួយគ្នានេះប្រភពដដែលបានឱ្យដឹងថា អ្នកនាង គឹម លីហ្សា ថ្មីៗនេះ ពិតជាកាក់កបខ្លាំង ក្រោយពីជោគជ័យក្នុងមុខជំនួញជាច្រើនមុខអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ពេលនេះ អ្នកនាងបើកហាងម្ជូបាន៤សាខាហើយ ដែលមានអថិជនគាំទ្រជាច្រើនដែលមានឈ្មោះថា គឹម លីហ្សា គុយទាវឆ្ងាញ់ៗ មានទីតាំងស្ថិតនៅលើផ្លូវមុន្នីរ៉េត ទល់មុខអតីតក្លឹបយូធូចាស់ឬ ធនាគារ ABA ថ្មី ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោករាជធានីភ្នំពេញ។
អ្វីដែលគេចាប់អារម្មណ៍និងសាទរចំពោះអ្នកនាង គឹម លីហ្សានោះ គឺនាងទទួលបានហេងលើហេង ដោយក្នុងថ្ងៃសម្ភោធបើកលក់ហាងគុយទាវភ្លាមអ្នកនាង គឹមលីហ្សា ទទួលបានកាដូជារថយន្តសេរីទំនើបភ្លែត ដែលគេស្គាល់ថា គឺរថយន្ត ម៉ាកLUXUS LM 350 ដែលជារថយន្តបែបអភិជនតាមការបញ្ជាក់ពី អ្នកនាង គឹម លីហ្សា ការទទួលការដូនេះគឺបានមកពី លោកប៉ារបស់អ្នកនាងគឹមលីហ្សាដែលទើបត្រូវប៉ាន់ដៃថ្មីៗទិញអោយកូនសំណព្វចិត្តគាត់៕