កុំហក់ជាមួយប្រុសពៅ Jungkook បង្ហោះវីដេអូប្រដាល់ ទាក់ចិត្តតារាស្រីស្អាតៗជាច្រើន - TrueID

កុំហក់ជាមួយប្រុសពៅ Jungkook បង្ហោះវីដេអូប្រដាល់ ទាក់ចិត្តតារាស្រីស្អាតៗជាច្រើន

April 22, 2022

កម្សាន្ត ÷ Jungkook សមាជិកក្រុម BTS ត្រូវបានគេស្គាល់ថាជាសំណព្វចិត្តរបស់តារាល្បីៗ រាប់មិនអស់នៅទូទាំងពិភពលោក មិនថាជាតារាសម្ដែង អ្នកលេងក្បាច់គុន ឬអ្នកចម្រៀងនោះទេ ដោយសិល្បករជាច្រើនបានទម្លាយថា Jungkook គឺជាតារាសំណព្វចិត្តរបស់ពួកគេ។

អ្នកគាំទ្រ
អ្នកគាំទ្រ

ហើយកាលពីកន្លងទៅថ្មីៗនេះ វីដេអូប្រដាល់មួយត្រូវបានចែករំលែកដោយ Jungkook កាលពីប៉ុន្មានថ្ងៃមុន ដែលលោកត្រូវបានគេមើលឃើញថា កំពុងលេងសើចជាមួយគ្រូបង្វឹករបស់លោកគឺ Tommy ទទួលបានការចាប់អារម្មណ៍ចំពោះភាពរឹងមាំ មិនគួរឱ្យជឿ ក៏ដូចជាការខិតខំប្រឹងប្រែងរបស់លោកក្នុងការហាត់។

Chloë Grace Moretz
Chloë Grace Moretz
Jessi
Jessi

បន្ទាប់មក មានតារាស្បីល្បីៗជាច្រើនរូប ទាំងតារាសម្ដែងដែលទទួលបានពានរង្វាន់អាមេរិក Chloë Grace Moretz និងតារាសម្ដែង និងជាតារាចម្រៀងអាមេរិក Laura Marano រួមទាំងតារារ៉េបកូរ៉េខាងត្បូង Jessi និងតារាស្រីជាច្រើនរូបទៀត បានចុច Like វីដេអូរបស់ Jungkook

តារាស្រីដែល like វីដេអូ Jungkook 
តារាស្រីដែល like វីដេអូ Jungkook 

ប្រភព: Allkpop 

ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...