ផ្ទុះការចាប់អារម្មណ៍ ឈុតតំណាងជាតិថៃ ដែលយកទៅប្រកួតMiss Grand ឆ្នាំនេះ ជាឈុត…. - TrueID

ផ្ទុះការចាប់អារម្មណ៍ ឈុតតំណាងជាតិថៃ ដែលយកទៅប្រកួតMiss Grand ឆ្នាំនេះ ជាឈុត….

September 11, 2022

ប្រទេសថៃ ៖ មហាជនផ្ទុះការចាប់អារម្មណ៍ជាខ្លាំង ក្រោយក្រុមការងាររៀបចំកម្មវិធីប្រកួតសម្រស់ Miss Grand Thailand បានទម្លាយឈុតតំណាងជាតិផ្លូវការរបស់ខ្លួន ដែលត្រូវយកទៅប្រកួតនៅក្នុងការប្រកួត Miss Grand International 2022 នៅប្រទេសឥណ្ឌូណេស៊ី នាពេលខាងមុខនេះ។

តួយ៉ាង ការបង្ហាញឈុតផ្លូវការនេះ កាន់តែធ្វើឲ្យមហាជនចាប់អារម្មណ៍ទ្វេដង ខណៈឈុតតំណាងជាតិរបស់ខ្មែរ ទើបនឹងបង្ហាញកាលពីប៉ុន្មានថ្ងៃមុននេះ។ យ៉ាងណាមិញ ឈុតតំណាងជាតិផ្លូវការរបស់ប្រទេសថៃ គឺជាឈុត«ហនុមានប្រដាល់ថៃ»  ដែលមានការច្នៃយ៉ាងផ្ចិតផ្ចង់ មានក្បូរក្បាច់រចនាស្រស់ស្អាត រហូតធ្វើឲ្យបងប្អូនមួយចំនួនតូចផ្ទុះការប្រៀបធៀប ឈុតតំណាងជាតិខ្មែរនិងរបស់ថៃថែមទៀតផង។

គួរបញ្ជាក់ផងដែរថា ឈុតតំណាងជាតិខ្មែរជា «ឈុតគោព្រៃ» ដែលតំណាងឲ្យខេត្តមណ្ឌលគិរី និងមានកាន់ពែងកាហ្វេ តំណាងឲ្យរសជាតិកាហ្វេល្អដាច់គេប្រចាំប្រទេសកម្ពុជា៕

បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖

ឈុតតំណាងជាតិរបស់ថៃ
ឈុតតំណាងជាតិរបស់ថៃ
ឈុតតំណាងជាតិរបស់ថៃ
ឈុតតំណាងជាតិរបស់ថៃ
ឈុតតំណាងជាតិរបស់ថៃ
ឈុតតំណាងជាតិរបស់ថៃ
ឈុតតំណាងជាតិរបស់ថៃ
ឈុតតំណាងជាតិរបស់ថៃ
ទាក់ទងជាមួយ:
ការងារជីវិតរូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...