បរទេស៖ អាចនិយាយបានថា ស្ទើរតែរាល់ការបង្ហាញខ្លួនរបស់ តារាម៉ូដែលស្រី Kendall Jenner សុទ្ធតែអាចទាញយកចំណាប់អារម្មណ៍ពីហ្វេនៗអ្នកទស្សនា ចំពោះការតុបតែងខ្លួនក្នុងស្ទាយ៍ផ្សេងៗជាច្រើនរួមជាមួយនឹងសម្រស់ដ៏ទាក់ទាញរបស់នាង។
ដោយឡែក ថ្មីៗនេះ តារាស្រី Kendall នៅតែត្រូវបានយកចិត្តទុកដាក់ បន្ទាប់ពីមានរូបភាពបង្ហាញខ្លួន ពេលកំពុងតែចេញទៅក្រៅ ជាមួយមិត្តភក្តិនៅទីក្រុង Los Angeles ។ ក្នុងនោះដែរ តារាស្រីរូបនេះ ហាក់តែងខ្លួនបែបសាមញ្ញ ជាមួយនឹងអាវខ្លីវាលចង្កេះ បង្អួតរូបរាងដ៏ស៊ិ.ច.ស៊ី ដែលធ្វើឲ្យគេឯងមើលហើយមិនអាចដកក្រសែភ្នែកចេញមកពីរូបនាងបានឡើយ។
ម៉្យាងវិញទៀត តាមរយៈនេះ Kendall ក៏នៅលេងស្ទាយ៍ទុកសក់ចុះក្រោម និងរក្សាមុខទទេស្អាតគ្មានការតុបតែងអ្វីទាំងអស់ បង្ហាញពីសម្រស់ផូរផង់ច្បាស់ៗ គួរឲ្យសរសើរយ៉ាងខ្លាំងពីទស្សនិកជន៕
ប្រភព៖ Kenh14
សូមទស្សនារូបភាពខាងក្រោម៖