ធ្លាប់តែល្បីល្បាញ ពេលនេះ តារាប្រុសរូបនេះ សឹងតែគ្មានអ្នកស្គាល់ - TrueID

ធ្លាប់តែល្បីល្បាញ ពេលនេះ តារាប្រុសរូបនេះ សឹងតែគ្មានអ្នកស្គាល់

September 2, 2021

ហុងកុង៖ កាលពីថ្ងៃទី ១ ខែកញ្ញា យោងតាមសារព័ត៌មាន HK01 បានរាយការណ៍ថា តារាសម្ដែងហុងកុង លោក Zhang Wei Jian បានបង្ហាញពីរឿងរ៉ាវដ៏គួរឲ្យចាប់អារម្មណ៍ នៅក្នុងកម្មវិធីកម្សាន្តមួយ ទាក់ទងនឹងជីវិតប្រចាំថ្ងៃរបស់ខ្លួន ព្រមទាំងជារឿងដ៏នឹកស្មានមិនដល់ ថែមទៀតផង។ 

នៅក្នុងនោះដែរ តារាហុងកុងរូបនេះ បានបង្ហើបថា រូបលោកតែងតែធ្វើដំណើរតាមរថយន្តក្រុង ឬតាមរថភ្លើងក្រោមដីដើម្បីទៅធ្វើការ ដោយគ្មានអង្គរក្សឬជំនួយការអ្វីឡើយ ប៉ុន្តែនៅខណៈពេលនោះ កម្រមានទស្សនិកជនស្គាល់រូបលោកណាស់។ ជាពិសេស លោកក៏បាននិយាយថា៖ 

លើសពីនេះ តារាហុងកុង លោក Zhang Wei Jian បានបន្ថែមទៀតថា នៅពេលដែលបានជួបប្រទះស្ថានការណ៍បែបនេះដំបូង រូបលោកពិតជាមានអារម្មណ៍រំជួលចិត្តបន្តិច ប៉ុន្តែយូរៗទៅ វាហាក់ដូចជាមានភាពធម្មតា។ ជាពិសេស លោក ក៏បានចែករំលែករូបថតពេលកំពុងជិះរថយន្តក្រុង នៅប្រទេសចិនក្នុងឆ្នាំ ២០១៧ ដែលនៅពេលនោះ ពិតជាមានមនុស្សច្រើនកុះករ ប៉ុន្តែគ្មាននរណាខ្វល់ខ្វាយពីរូបលោកទាល់តែសោះ។

គួរបញ្ជាក់ដែរថា តារាសម្ដែងហុងកុង លោក​ Zhang Wei Jian ធ្លាប់ទទួលបានជោគជ័យជាមួយស្នាដៃល្បីៗជាច្រើននៅក្នុងអាជីពសិល្បៈរបស់ខ្លួន ព្រមទាំងមានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនជាច្រើន ផងដែរ៕

ប្រភព៖ Zingnews

សូមទស្សនារូបភាពខាងក្រោម៖ 

Zhang Wei Jian
Zhang Wei Jian
Zhang Wei Jian
Zhang Wei Jian
Zhang Wei Jian
Zhang Wei Jian
Zhang Wei Jian
Zhang Wei Jian
Zhang Wei Jian នៅរថយន្តក្រុង
Zhang Wei Jian នៅរថយន្តក្រុង
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...