កម្សាន្ត៖ ថ្មីៗនេះ ARMY ដែលជាអ្នកគាំទ្ររបស់ក្រុម BTS បានកំពុងតែជ្រួលច្របល់ពេញបណ្ដាញអ៉ិនធើណែត ដោយសារតែមានអ្នកគាំទ្រម្នាក់ ចែករំលែកថា ខ្លួនបានជួប Jungkook ផ្ទាល់។
ជាមួយគ្នានេះដែរ ហ្វេនមហាសំណាងនោះបានទម្លាយថា ខ្លួនបានជួប តារាប្រុសនេះនៅឯ Seoul Jazz Festival 2022។ លើសពីនោះ Jungkook អង្គុយនៅក្រោយហ្វេនម្នាក់នោះផងដែរ។
ដោយឡែក អ្នកគាំទ្រនេះ មិនហ៊ានរំខានដល់អាយដលខ្លួនពេលកំពុងអង្គុយមើលការប្រគុំតន្ត្រីនោះទេ ប៉ុន្ដែខ្លួនបានរងចាំរហូតដល់តារាប្រុដរូបនេះ ដើរចេញពីកម្មវិធីទើបហ៊ានទៅសុំហត្ថលេខា។
ពិសេសអ្វីកាន់តែធ្វើឲ្យ ARMY ច្រណែនទៀតនោះ គឺបានចាប់ដៃរបស់ Jungkook ដែលវាជាសុបិនរបស់ហ្វេនៗគ្រប់គ្នា៕
ប្រភព៖ BTS-Army Fanclub