នៅសុខៗ Selena ចេញបញ្ជាក់ពីរឿងនៅ Single បែបនេះ ឲ្យហ្វេនកាន់តែ... - TrueID

នៅសុខៗ Selena ចេញបញ្ជាក់ពីរឿងនៅ Single បែបនេះ ឲ្យហ្វេនកាន់តែ...

May 8, 2022

បរទេស៖ មួយរយៈចុងក្រោយមកនេះ​ ក្រឡេកឃើញថា តារាចម្រៀងស្រី Selena Gomez តែងតែបង្ហាញសកម្មភាពនៅលើ TikTok  ជារឿយៗ ជាមួយនឹងការបង្ហោះវីដេអូប្លែកៗ ដើម្បីបង្ហាញជូនដល់អ្នកគាំទ្រទាំងឡាយ។

ដោយឡែក ក្នុង​ឃ្លីបមួយរបស់តារាស្រីរូបនេះ ​ដែល​បាន​ចែក​រំលែក​កាល​ពី​ពេល​ថ្មីៗ​ Selena ស្រាប់តែបានចេញមក​និយាយ​អំពី​ជីវិត​ផ្ទាល់​ខ្លួន​របស់​នាង និងបានធ្វើឲ្យមហាជនជាច្រើន មានការងឿងឆ្ងល់ នៅពេលដែលនាងសម្រេចចិត្តបើកបង្ហាញបែបនេះ។ 

អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Selena បាន​បញ្ជាក់​ពីការនៅលីវរបស់នៅ ដោយបាននិយាយថា៖

ដោយឡែក បន្ទាប់ពីបានស្តាប់ចម្លើយសារភាពរបស់ Selena បានធ្វើឲ្យអ្នកគាំទ្រអាចដឹងថា ក្រោយពីបញ្ចប់ទំនាក់ទំនងស្នេហាជាមួយនឹង Justin Bieber អស់រយៈពេល ៤ឆ្នាំមក នាងនៅតែមិនបើកចំហរចំពោះអ្នកណាម្នាក់ឡើយ រហូតដល់មានអ្នកខ្លះគិតថា ដោយសារតែនាងចង់ផ្តោតលើសុខភាពផ្លូវកាយ និងផ្លូវចិត្ត។ ប៉ុន្តែ មនុស្សមួយចំនួនទៀត បែរជាគិតថា តារាស្រីរូបនេះ នៅមិនទាន់បំភ្លេចស្នេហ៍ចាស់ ព្រមទាំងរង់ចាំការវិលត្រឡប់មកត្រូវរ៉ូវគ្នាដូចដើម៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
Selena
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...