ស្ងាត់មិនដែលជួបគ្នាមែន ទំនាក់ទំនង CL និង G-dragon នៅតែជិតស្និទ្ធ - TrueID

ស្ងាត់មិនដែលជួបគ្នាមែន ទំនាក់ទំនង CL និង G-dragon នៅតែជិតស្និទ្ធ

April 22, 2022

កម្សាន្ត៖ ហ្វេនៗដែលជាគាំទ្រ CL ច្បាស់ជាដឹងហើយថា នាងគឺជាមិត្តជិតស្និទរបស់ G-Dragon ដែលពួកគេរាប់អានគ្នាតាំងពីជំនាន់នៅជា Trainee មកម្ល៉េះ។ បើទោះបីជាមួយរយៈចុងក្រោយនេះ គេមិនឃើញអ្នកទាំងពីរបង្ហាញទំនាក់ទំនង ជួបគ្នា ឬចេញចម្រៀងជាមួយគ្នាដូចមុនដ៏ដោយ ហ្វេននៅតែជឿជាក់ថា ពួកគេនៅតែជាមិត្តល្អ។

G-Dragon និង CL
G-Dragon និង CL

ថ្មីៗនេះ CL បានបង្ហោះរូបនៅក្នុង Instagram ដែលបានធ្វើឲ្យអ្នកគាំទ្រមានការរំភើបចិត្តជាខ្លាំង ដោយខានឃើញ G-Dragon បង្ហាញខ្លួនជាមួយ CL បែបនេះ ជាសាធារណៈយូរមកហើយ។ នៅក្នុងនោះ តារាចម្រៀងស្រីរូបនេះ បានខលជាវីដេអូជាមួយនឹងមិត្តខ្លួន G-Dragon និយាយគ្នា។

G-Dragon និង CL
G-Dragon និង CL

មិនតែប៉ុណ្ណោះ ក្នុងនោះក៏មានវត្តមាន Alexander Wang ដែលជាមិត្តម្នាក់ទៀតផងដែរ ដែលសកម្មភាពនេះ បានធ្វើឲ្យហ្វេនៗមានការសប្បាយចិត្ត ដោយឃើញមិត្តភាពតារាចម្រៀងរួមផលិតកម្មចាស់ទាំងពីរនៅតែមានភាពស្និទស្នាលមិនប្រែ ទោះមិនដែលបញ្ចេញឲ្យឃើញក៏ដោយ៕

ប្រភព៖ 2NE1 កម្ពុជា

CL, G-Dragon និង Alexander Wang
CL, G-Dragon និង Alexander Wang
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...