ហុងកុង៖ អាចនិយាយបានថា រយៈពេលជាច្រើនឆ្នាំកន្លងទៅនេះ តារាសម្ដែងជើងចាស់ហុងកុង Michelle Reis នៅតែទទួលបានការសរសើរពី ភាពស្រស់ស្អាត ក៏ដូចជាការថែរក្សារូបរាងឲ្យមានភាពទាក់ទាញ ក្នុងវ័យ ៥២ ឆ្នាំ។
ជាមួយគ្នានេះដែរ នៅលើទំព័រផ្ទាល់ខ្លួនរបស់ Michelle Reis ក៏បានបង្ហោះរូបថតមួយចំនួន ដែលថតនៅឯផ្ទះរបស់ខ្លួន ប៉ុន្តែបែរជាទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីមហាជន និងធ្វើឲ្យអ្នកទស្សនាស្ទើរតែទប់អារម្មណ៍មិនជាប់ នៅពេលដែលនាង បានបង្ហាញខ្លួន ក្នុងឈុតហែលទឹកស៊ិ.ច.ស៊ី វាលទ្រូ.ង ក៏ដូចជា បង្អួតរូបរាងតូចស្រឡូន និងក្បាលពោះរាបស្មើ ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ បន្ទាប់ពី បានចែករំលែករូបថតដ៏លេចធ្លោទាំងនេះ ហ្វេនៗជាច្រើន បង្ហាញពីការពេញចិត្តនិងសរសើរ ទៅលើសម្រស់របស់នាង ដែលនៅតែមានភាពស្រស់ស្អាត មិនបានផ្លាស់ប្តូរទាល់តែសោះ ក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ។
គួររំឮកផងដែរថា តារាស្រី Michelle Reis ធ្លាប់ជាបវរកញ្ញាហុងកុង ក្នុងឆ្នាំ ១៩៨៨ ដែលសម្រស់និងរូបរាងរបស់នាង ត្រូវបានគេចាត់ទុកថា ជាបវរកញ្ញាដ៏ស្រស់ស្អាតបំផុតក្នុងប្រវត្តិសាស្ត្របវរកញ្ញាហុងកុង៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖