ហេតុតែគេស្អាត ផាត់មុខឡើងកាច Baifern នៅតែគួរឲ្យស្រលាញ់ - TrueID

ហេតុតែគេស្អាត ផាត់មុខឡើងកាច Baifern នៅតែគួរឲ្យស្រលាញ់

November 26, 2021

ថៃ៖​ បើនិយាយដល់តារាសម្ដែង Baifern Pimchanok អ្នកណាៗក៏ដឹងដែរថា នាងជាតារាស្រីល្បីឈ្មោះមួយរូបក្នុងសិល្បៈថៃ ហើយហ្វេនៗក៏តែងតែលើកសរសើរនាងថាជាតារាស្រីដែលមានសម្រស់ស្រស់ស្អាតដូចទេពធីតាផងដែរ។

ទន្ទឹមនឹងនេះ តារាស្រីរូបនេះ ពោរពេញទៅដោយទេពកោសល្យសម្តែងបានយ៉ាងប៉ិនប្រសប់ និងបត់បែនបានគ្រប់កាលៈទេសៈ។ លើសពីនេះទៅទៀត Baifern មិនត្រឹមតែមានដុងសិល្បៈពូកែប៉ុណ្ណោះទេ បើនិយាយពីសម្រស់ នាងក៏ត្រូវបានមហាជនចាត់ទុកថាជាស្រីស្អាត ពូកែតែងខ្លួនចេញមកមានភាពទាក់ទាញគ្រប់ស្ទីល និងស្អាតគ្មានកន្លែងទាស់ផ្ទាល់តែម្ដង។  

ជាក់ស្ដែង បើងាកមកសង្កេតមើលរូបភាពទាំងប៉ុន្មានរបស់នាងខាងក្រោមនេះវិញ យើងឃើញថា បើទោះបី Baifern តុបតែងមុខបែបកាច លេងទឹកមុខ ធ្វើដូចជាកំពុងខឹងសម្បារ កាយវិការម៉ឺងម៉ាត់យ៉ាងណាក៏ដោយ ប៉ុន្តែនាងនៅតែមើលទៅមានភាពទាក់ទាញ និងស្អាតគួរឲ្យស្រលាញ់ ប្លែកភ្នែកម្យ៉ាងទៀតផងដែរ៕  

សូមទស្សនារូបភាពខាងក្រោម៖

Baifern 
Baifern 
Baifern 
Baifern 
Baifern 
Baifern 
Baifern 
Baifern 
Baifern 
Baifern 
Baifern 
Baifern 
Baifern 
Baifern 
ទាក់ទងជាមួយ:
តារាថៃ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...