ថៃ៖ ជាគូស្វាមីភរិយាតារាមួយគូ រវាង តារាស្រី Chompoo និងស្វាមី លោក Nott Visarut ដែលមហាជនជាច្រើនតែងតែតាមដានជាប្រចាំ ទៅសកម្មភាពផ្សេងៗជាមួយនឹងភាពផ្អែមល្ហែម កក់ក្ដៅក្នុងគ្រួសារ បើទោះបីជា អ្នកទាំងពីរ បានរៀបការនឹងគ្នា រយៈពេលប៉ុន្មានឆ្នាំមកនេះ។
ដោយឡែក កាលពីថ្មីៗនេះ នៅក្នុងថ្ងៃគម្រប់ខួបអាពាហ៍ពិពាហ៍ ៧ ឆ្នាំរបស់គូស្វាមីភរិយា តារាស្រី Chompoo ក៏បានបង្ហោះរូបថតផ្អែមល្ហែមជាមួយស្វាមី រួមទាំងមានភួងផ្កា បង្ហាញពីស្នាមញញឹម ក៏ដូចជាភាពរីករាយជាមួយគ្នា ដែលបានចាប់ដៃគ្នាសាងគ្រួសារមួយយ៉ាងមានក្ដីសុខ។
ទន្ទឹមនឹងនេះ មិត្តៗ ព្រមទាំងអ្នកគាំទ្រជាច្រើន បានចូលរួមអបអរសាទរចំពោះប្ដីប្រពន្ធមួយគូនេះ ដោយនៅតែរក្សាបាននូវភាពល្អូកល្អើនជាមួយគ្នាជានិច្ច និងមានទំនាក់ទំនងយ៉ាងល្អប្រសើរ ដែលធ្វើឲ្យមនុស្សជាច្រើនកាន់តែច្រណែន ផងដែរ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖