នៅចាំidolអត់? ប៊ុន សក្តិ បាត់មុខពីវិថីសិល្បៈ ព្រោះតែមូលហេតុនេះសោះ - TrueID

នៅចាំidolអត់? ប៊ុន សក្តិ បាត់មុខពីវិថីសិល្បៈ ព្រោះតែមូលហេតុនេះសោះ

September 7, 2021

រាជធានីភ្នំពេញ៖ពុកម៉ែបងប្អូនប្រាកដជាស្គាល់យ៉ាងច្បាស់ តារាចម្រៀងសម្លេងក្រអួនក្រអៅឆក់យកបេះដូងមិត្តយុវវ័យប៊ុន សក្តិ ដែលឃ្លាតឆ្ងាយបាត់មុខពីវិស័យសិល្បៈជាយូរឆ្នាំ គិតពីឆ្នាំ២០១៦មកមហាជនមិនដែលឃើញវត្តមានលោក ប៊ុន សក្តិ នៅលើកញ្ចក់ទូរទស្សន៍ ឬប្រព័ន្ធផ្សព្វផ្សាយសង្គមណាមួយឡើយ។ ក្នុងនោះ បទចម្រៀងមួយបទ ដែលធ្វើឱ្យមហាជនស្គាល់លោកយ៉ាងច្បាស់នោះ បទ ទឹកភ្នែកស្រែ។ បើតាមប្រភពព័ត៍មានខ្លះ អវត្តមានរបស់តារាចម្រៀងរូបនេះពីវិថីសិល្បៈ មកពីគ្មានបទចម្រៀងចេញថ្មីនៅលើទីផ្សារ។

ជាមួយគ្នានេះ មានមហាជនជាច្រើនក៏ធ្លាប់ និងកំពុងឆ្ងល់ផងដែរថា តារារូបនេះ​កំពុងនៅឯណា ប្រកបការងារអ្វី នាពេលនេះ។តាមប្រភពព័ត៍មាន ចាប់តាំងពីរៀបការប្រពន្ធនៅឆ្នាំ២០១៦មក លោក ប៊ុន សក្តិ បានរសាត់អណ្តែតចាកឆ្ងាយពីវិថីសិល្បៈបាត់មុខឈឹងតែម្តង សូម្បីតែមានកម្មវិធីជួបជុំអ្នកសិល្បៈរួមអាជីពក៏ពុំឃើញមានវត្តមានរបស់លោកផង។

សូមជម្រាបថា មកទល់ពេលនេះតារាចម្រៀងម្ចាស់ ទឹកភ្នែកអ្នកស្រែ ប៊ុន សក្តិ កំពុងរស់នៅយ៉ាងមានក្តីសុខជាមួយភរិយា និងគ្រួសារតាមរយៈការបង្ហោះជាញឹកញាប់ នៅលើហ្វេសប៊ុករបស់លោកផ្ទាល់។ ជាមួយគ្នានេះ តាមគេដឹង តារាចម្រៀងរូបនេះគឺជាមន្ត្រីរាជការ ដោយរូបលោកគឺជាកងអង្គរក្ស ​មានឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក(សក្តិ៣) នៅបញ្ជាការដ្ឋានកងអង្គរក្សសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកតិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន។

គួររំលឹកថា តាំងពី៣ ទៅ៤ ឆ្នាំមុន តាមគេដឹងទោះលោកជាមន្រ្តីរាជការក៏ដោយ ក៏លោកនៅផលិតបទចម្រៀងជូនដល់អ្នកគាំទ្រ មិនបោះបង់វិស័យសិល្បៈនោះទេតែពេលនេះ គួរឱ្យសោកស្តាយ គេពុំដែលឃើញវត្តមានលោក ប៊ុន សក្តិ ឡើងឆាកតន្រ្តី ឬផលិតបទចម្រៀងថ្មីអ្វីសោះឡើយ៕

លោក ប៊ុន សក្តិ
លោក ប៊ុន សក្តិ
លោក ប៊ុន សក្តិ
លោក ប៊ុន សក្តិ
លោក ប៊ុន សក្តិ
លោក ប៊ុន សក្តិ
លោក ប៊ុន សក្តិ និងភរិយា
លោក ប៊ុន សក្តិ និងភរិយា
លោក ប៊ុន សក្តិ
លោក ប៊ុន សក្តិ
លោក ប៊ុន សក្តិ
លោក ប៊ុន សក្តិ
លោក ប៊ុន សក្តិ និងភរិយា
លោក ប៊ុន សក្តិ និងភរិយា
លោក ប៊ុន សក្តិ និងភរិយា
លោក ប៊ុន សក្តិ និងភរិយា
លោក ប៊ុន សក្តិ និងភរិយា
លោក ប៊ុន សក្តិ និងភរិយា
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...