កូរ៉េខាងត្បូង៖ បន្ទាប់ពីមានពាក្យចចាមអារ៉ាមណាត់ជួបគ្នាមក Jisoo សមាជិកក្រុម BLACKPINK បានក្លាយជាគោលដៅរបស់អ្នកនិយមលេងអ៊ីធើណែតកូរ៉េ ហើយក្រោយមកបន្ទាប់ពីនាងបានបង្ហាញទូរស័ព្ទiPhone ថ្មីរបស់នាង នៅលើបណ្តាញសហគមន៍អ៊ីនធើណែត ក៏ស្រាប់តែទទួលបានការរិះគន់ព្យាបាទភ្លាមៗផងដែរ។
នៅថ្ងៃទី ១១ខែតុលា នៅលើគណនី Instagram របស់ Jisoo នាងបានបង្ហោះរូបភាពរបស់នាងមួយសន្លឹក ដោយដៃបានកាន់ទូរស័ព្ទម៉ាក់ iPhone13 សេរីថ្មីរបស់នាង ភ្ជាប់ជាមួយនឹងចំណងជើងថា “ទូរស័ព្ទថ្មី ស្រោម Cute” ហើយភ្លាមៗនៅពេលដែលរូបថតត្រូវបានបង្ហោះBLINKs បានបញ្ចេញមតិល្អៗជាច្រើន ដោយអ្នកខ្លះនិយាយថា នាងសមនឹងផ្តល់រង្វាន់មួយនេះសម្រាប់ខ្លួនឯង។
ទោះយ៉ាងណាក៏ដោយអ្នកប្រើប្រាស់អ៊ីនធើណែតខ្លះ មិនសប្បាយចិត្តនោះទេ និងបានបង្ហោះសារព្យាបាទ នៅលើសហគមន៍អនឡាញផ្សេងៗដោយមានចំណងជើងថា “អត់ចិត្ត គ្មានមេត្តា បន្ទាប់ពីកិច្ចសន្យាត្រូវបានបញ្ចប់” ជាពិសេសអ្នកប្រើប្រាស់បណ្តាញអ៊ីនធើណែតបានសង្កត់ធ្ងន់ថាសមាជិក BLACKPINK ដែលជាអតីតម៉ូដែលទូរស័ព្ទ Galaxy A80 BLACKPINK កំពុងប្រើទូរស័ព្ទiPhone ទៅវិញ ព្រមទាំងលើកហេតុផលមិនសមស្របជាច្រើនទៀត។
ក្រោយមក ក្រុម BLINKs ក៏បានធ្វើការឆ្លើយតបទៅនឹងពាក្យរិះគន់ទាំងនោះ ដែលមានគំនិតអាក្រក់ព្រមទាំងបានពន្យល់ថា Jisoo និងសមាជិកដទៃទៀតឥឡូវនេះ ពិតជាមានសេរីភាពក្នុងការប្រើប្រាស់ទូរស័ព្ទម៉ាកអ្វីក៏បាន ទៅតាមដែលពួកគេចង់បន្ទាប់ពីកិច្ចសន្យាបានផុតកំណត់ជាមួយ Samsung Electronics៕
សូមទស្សនារូបភាពខាងក្រោម ៖
ប្រភព : Kpopstarz