កូរ៉េ៖ Sung Yuri គឺជាអតីតតារាKpop ជំនាន់ទី១ នៅក្នុងក្រុម Fin.KL ដែលបានបង្ហាញមុខនៅឆ្នាំ១៩៩៨ បន្ទាប់មកនៅក្នុងឆ្នាំ ២០០២ Yuri បានងាកមកចាប់អាជីពជាអ្នកសម្ដែងវិញ។ កាលពីឆ្នាំ២០១៧ Song Yuri បានរៀបការជាមួយលោក Ahn Sung Hyun ដែលជាកីឡាករវាយកូនហ្គោលដ៏ជំនាញម្នាក់។
បន្ទាប់ពីពួកគេរស់នៅក្នុងជីវិតដ៏ស្ងាត់ស្ងៀមអស់រយៈពេល៤ឆ្នាំមក ពេលនេះ Yuri កំពុងតែមានផ្ទៃពោះកូនដំបូង អ្វីដែលពិសេសនោះ នាងទទួលបានកូនភ្លោះទៀតផង។ នៅឆ្នាំនេះ នាងមានអាយុ៤០ឆ្នាំហើយ ប៉ុន្តែបើនិយាយពីសម្រស់គឺមិនចាញ់ក្មេងវ័យ១៨ឆ្នាំនោះទេ នាងត្រូវបានហ្វេនៗនៅទីនោះដាក់ឈ្នោះក្រៅថា Korean Doll ។
បច្ចុប្បន្ន តារាkpopជំនាន់ទីមួយរូបនេះ កំពុងតែសម្រាកពីការងារសិល្បៈមួយចំនួនដើម្បីមើលថែសុខភាព ត្រៀមស្វាគមន៍សមាជិកថ្មី ពោលគឺទទួលតែការងារណាដែលអាចធ្វើទៅបាន។ Song Yuri បានបង្ហាញពីអារម្មណ៍រីករាយរបស់នាង ហើយថែមទាំងបានដាក់ឈ្មោះឲ្យកូនភ្លោះទាំង២នៅក្នុងផ្ទៃរបស់នាងថា Sarang និង Haengbo៕
ប្រភព៖ Zingnews