ជីវិតមើលមិនឃើញមែន ពេលនេះ Rain និងប្រពន្ធ ក្លាយជាម្ចាស់អគាររាប់លានដុល្លារ - TrueID

ជីវិតមើលមិនឃើញមែន ពេលនេះ Rain និងប្រពន្ធ ក្លាយជាម្ចាស់អគាររាប់លានដុល្លារ

June 14, 2022

កូរ៉េខាងត្បូង៖ ជាក់ស្តែង ដោយយោងតាមស្ថិតិនៃឧស្សាហកម្មអចលនទ្រព្យ កាលពីថ្ងៃទី ១៣ ខែមិថុនា បានបង្ហាញថា តម្លៃទីផ្សារក្នុងមួយ ១ pyeong (ប្រហែល ៣,៣ ម៉ែត្រការ៉េ) នៃអគារ ដែលនៅជិតស្ថានីយ៍ Gangnam ក្នុងទីក្រុងសេអ៊ូល បានកើនឡើងដល់ប្រហែលខ្ទង់ ៨០០លាន ទៅ ៩០០ លានវ៉ុន (ប្រមាណជាង ៦០ ម៉ឺនដុល្លារ) ។

ដូច្នេះហើយ តម្លៃទីផ្សារនៃអគារ ដែលត្រូវបានគេដឹងថា គ្រប់គ្រងដោយ តារាប្រុស លោក Bi Rain និង Kim Tae Hee ត្រូវបានគេប៉ាន់ស្មានថា មានតម្លៃយ៉ាងតិច ប្រមាណ ១២០ពាន់លានវ៉ុន (ប្រហែលជាង ៩០លានដុល្លារ)។

ក្នុងនោះដែរ កាលពីខែមិថុនា ឆ្នាំមុននេះ តារាប្រុសស្រីទាំងពីររូបនេះ បានទិញអគារមួយនេះនៅលើផ្លូវ Gangnam Station Avenue ក្នុងទីក្រុងសេអ៊ូល ក្នុងតម្លៃ ៦២០ លានវ៉ុនក្នុង ១ Pyeong និងមានទឹកប្រាក់ចំនួន ៩២ ពាន់លានវ៉ុន (ប្រហែល ៧១លានដុល្លារ)។

ជាពិសេស បើប្រៀបធៀបទៅនឹងតម្លៃទីផ្សារបច្ចុប្បន្ន លោក Bi Rain និងភរិយា អាចនឹងមានប្រាក់ចំណេញពីខ្ទង់ ៣០ ពាន់លានវ៉ុន ទៅ ៤០ ពាន់លានវ៉ុន (ប្រហែលជាង ២៣លានដុល្លារ) ក្នុងមួយឆ្នាំ ពីអចលនទ្រព្យមួយនេះ ផងដែរ៕

ប្រភព៖ Ngoisao.vn

សូមទស្សនារូបភាពខាងក្រោម៖ 

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាកូរ៉េ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...