Tommy Hilfiger ដែលជាម៉ាកមួយរបស់ក្រុមហ៊ុន PVH Corp. មានសេចក្តីសោមនស្សរីករាយក្នុងការប្រកាសថាតារាសម្តែងកូរ៉េលោក Kim Soo-Hyun នឹងក្លាយជាឯកអគ្គរាជទូត សម្រាប់ខូលិកសិន និទាឃរដូវឆ្នាំ ២០២២ សំលៀកបំពាក់បុរស។ លោក Kim Soo-Hyun កំពុងដឹកនាំយុទ្ធនាការ “Prep, for all” សម្រាប់និទាឃរដូវឆ្នាំ២០២២ ដែលចាប់ផ្តើមនៅខែមីនា ឆ្នាំ២០២២ ដែលប្រារព្ធអំពីការរំលឹកឡើងវិញនៃរចនាប័ទ្មបុរាណលាយលំនឹងភាពទំនើបបែបទាន់សម័យរបស់ម៉ាកនេះផងដែរ។
លោក KimSoo-Hyun ត្រូវបានប្រកាសជាលើកឮដំបូងក្នុងនាមជាឯកអគ្គរដ្ឋទូតរបស់ម៉ាក TOMMYHILFIGER សម្រាប់ខូលិកសិនសម្លៀកបំពាក់បុរសក្នុងរដូវស្លឹកឈើជ្រុះកាលនៅឆ្នាំ ២០២១ រួមជាមួយនឹងភាពល្បីល្បាញរបស់តួសម្តែងទៀតផង។គាត់ត្រូវបានគេស្គាល់តាមរយៈការសម្តែងនៅក្នុងរឿងភាគទូរទស្សន៍ដ៏ពេញនិយមជាច្រើនដូចជារឿង MyLove from the Star, The Producers និង It'sOkay to Not Be Okay ក៏ដូចជាខ្សែភាពយន្តជាច្រើនរួមមាន TheThieves និង Secretly, Greatly។
ដោយមានការគាំទ្រជាខ្លាំងពីអ្នកគាំទ្រនៅជុំវិញគាត់Kim បានក្លាយជាតារាឈានមុខគេនៅទូទាំងអាស៊ី ក៏ដូចជាអ្នកតំណាងដ៏មានឥទ្ធិពលប្រចាំHallyu (រលកកូរ៉េ) ដែលកំពុងតែមានភាពពេញនិយមយ៉ាងខ្លាំងនៅក្នុងតំបន់ផងដែរ។ ស្ទាយ៍នៃការរៀបចំខ្លួនរបស់Kim គឺមានភាពងាយស្រួលសាមញ្ ញដែលមានការរួមបញ្ចូលគ្នាជាមួយនឹង ម៉ូតបែបកីឡាដែលកំពុងពេញនិយមដោយនៅតែរក្សារនូវសភាពសុទុដ្ធនិយម និងមានជំនឿចិត្តទៅលើខ្លួនឯង។
ខូលិកសិនសំលៀកបំពាក់បុរសរបស់ម៉ាក TOMMY HILFIGER សម្រាប់និទាឃរដូវឆ្នាំ២០២២នេះ គឺជាការប្រារព្ធនូវភាពសុទិដ្ឋិនិយមនៃទិដ្ឋភាពខាងក្រៅដ៏អស្ចារ្យ និងមានការរៀបចំតាមរយៈកញ្ចក់ឆ្នេរខាងលិច។ ដើម្បីបំពេញបន្ថែមនូវអារម្មណ៍ regatta, varsity និង surf ការបោះពុម្ព និងលំនាំនៃរដូវកាលនេះ គឺត្រូវបានរៀបចំច្នៃដោយដៃផ្ទាល់ជាមួយនឹងរសជាតិត្រូពិច ដូចដែលបានឃើញនៅក្នុង floral-camo ថ្មីនេះ។ ខូលិកសិននេះគឺជាការលើកកំពស់ទៅលើរបៀបនៃការរស់នៅស្ទាយ៍បែប៣៦០ ដឺក្រេ ខណៈដែលការរចនានេះធ្វើដើម្បីបញ្ចេញពីភាពខុសគ្នារវាង 'ការងារធ្វើនៅផ្ទះ' និង 'ការងារធ្វើការពីគ្រប់ទីកន្លែង'។
ចំណែកក្រណាត់ធម្មជាតិ គឺត្រូវបានរួមបញ្ចូលគ្នាជាមួយនឹងបច្ចេកវិទ្យាទំនើបប្រកបដោយនិរន្តរភាព ដែលបង្កើតបាននូវផលិតផលដែលមានការច្នៃប្រឌិត ចំណែកឯការរៀបចំតុបតែងដ៏សំខាន់សម្រាប់យុទ្ធនាការដូវកាលនេះរបស់ Kim រួមមានអាវពាក់ខាងក្រៅដែលមានទម្ងន់ធ្ងន់ អាវមានឆ្នូត និងអាវរងាក្រៅ (techsail parka)។ ខូលិកសិនថ្មីនេះនឹងមាននៅលើគេហទំព័រ tommy.com ឬក៏អ្នកអាចជាវនៅហាង TOMMY HILFIGER ទូទាំងពិភពលោក និងតាមរយៈដៃគូលក់ដុំ ចាប់ពីខែមីនា ឆ្នាំ២០២២ នេះទៅ។
ភាពជាដៃគូនេះបន្តមានការគាំទ្រយ៉ាងខ្លាំងដល់ការពង្រីកម៉ាកយីហោទៅក្នុងទីផ្សារអាស៊ីទៀតផង ដែលជាតំបន់សក្តានុពលនៃកំណើនខ្ពស់បំផុត ហើយក៏ជាកត្តាជំរុញមួយដ៏សំខាន់នៅក្នុងចក្ខុវិស័យយុទ្ធសាស្ត្ររួមរបស់ម៉ាក TommyHilfiger ផងដែរ។
មិត្តភក្តិ និង followers នៃម៉ាកយីហោនេះអាចចូលរួមប្រាស្រ័យទាក់ទងនៅក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គមដោយប្រើ#TommyHilfigerនិង @TommyHilfiger។
អំពី TommyHilfiger
ជាមួយនឹងផលប័ត្រម៉ាកដែលរួមមាន TOMMY HILFIGER និង TOMMY JEANS, Tommy Hilfiger គឺជាក្រុមហ៊ុនរចនាម៉ូដលំដាប់ខ្ពស់មួយដែលមានការទទួលស្គាល់បំផុតក្នុងពិភពលោក។ ម៉ាកនេះបានផ្តោតសំខាន់ទៅលើការរចនានិងទីផ្សារសម្លៀកបំពាក់បុរសមានគុណភាពខ្ពស់ និងសម្លៀកបំពាក់កីឡា សម្លៀកបំពាក់កុមារ ខោខូវប៊យ ខោអាវក្នុង (រួមទាំងរ៉ូប ខោអាវគេង និងខោអាវនៅផ្ទះ) ស្បែកជើងនិងគ្រឿងលម្អផ្សេងៗ។ តាមរយៈអ្នកទទួលអាជ្ញាប័ណ្ណដែលបានជ្រើសរើស Tommy Hilfiger ផ្តល់ជូននូវផលិតផលដែលបំពេញបន្ថែមដល់ការរស់នៅប្រចាំថ្ងៃដូចជាវ៉ែនតា នាឡិកា ទឹកអប់សម្លៀកបំពាក់ហែលទឹក ស្រោមជើង ទំនិញស្បែកតូចៗ ទំនិញប្រើប្រាស់ក្នុងផ្ទះ និងវ៉ាលីជាដើម។ ផលិតផល TOMMY JEANS រួមមានខោខូវប៊យ និងស្បែកជើងសម្រាប់បុរស និងស្ត្រីគ្រឿងតុបតែងលម្អ និងទឹកអប់។ ទំនិញក្រោមម៉ាកយីហោ TOMMY HILFIGER និង TOMMY JEANS មានសម្រាប់អ្នកប្រើប្រាស់ទូទាំងពិភពលោកតាមរយៈបណ្តាញដ៏ធំទូលាយនៃហាងលក់រាយ TOMMY HILFIGER និង TOMMY JEANS រួមមានហាងឯកទេសហាងលក់ទំនិញឈានមុខគេ និងតាមបណ្ដាហាងលក់រាយតាមអ៊ីនធឺណិត ក៏ដូចជានៅក្នុងវេបសាយ tommy.com។
អំពី PVH Corp.
PVH គឺជាក្រុមហ៊ុនម៉ូដសម្លៀកបំពាក់ដ៏ធំបំផុត និងទទួលបានការកោតសរសើរមួយរបស់ពិភពលោកដោយភ្ជាប់ទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ជាង 40 ប្រទេស។ ម៉ាកសញ្ញាពិភពលោកប្រចាំរបស់យើងរួមមាន Calvin Klein និង TOMMY HILFIGER។ ប្រវត្តិសាស្រ្ត 140 ឆ្នាំរបស់យើងត្រូវបានបង្កើតឡើងដោយភាពខ្លាំងនៃម៉ាករបស់យើង ក្រុមការងាររបស់យើងនិងការប្តេជ្ញាចិត្តរបស់យើងក្នុងការជំរុញម៉ូដទៅមុខឱ្យបានល្អឥតខ្ចោះ។ នោះហើយជាថាមពលរបស់ពួកយើង។ នោះហើយគឺជាថាមពលរបស់ PVH។
សូម Follow ពួកយើងតាមរយៈ Facebook, Instagram, Twitter និង LinkedIn៕