បរទេស៖ កីឡាករ Cristiano Ronaldo បានដោះអាវចេញបន្ទាប់ពីចាញ់អាល្លឺម៉ង់ ២ ទល់នឹង៤ ក្នុងនោះផងដែរ C. Ronaldo បានទទួលការចាប់អារម្មណ៍ជាខ្លាំងជាមួយនឹង ការបង្ហាញរាងដ៏ស្រស់សង្ហាអមនឹងសាច់ដុំកង់ៗ ដោយភ្លាមៗនោះ Georgina Rodriguez ដែលត្រូវជាមិត្តស្រី Ronaldo ក៏ត្រូវបានគេចាប់អារម្មណ៍ផងដែរនៅពេលដែលរូបនាង បង្ហោះរូបថតនៅក្នុងឈុតប៊ីគីនីពណ៌ទឹកក្រូចនៅថ្ងៃទី ១៩ ខែមិថុនា។
ទន្ទឹមនឹងនោះផងដែរ ទឹកមុខរបស់លោក បង្ហាញភាពសោកសៅយ៉ាងច្បាស់ដោយសារតែចាញ់ការប្រកួត ប៉ុន្តែកំពូលតារាព័រទុយហ្កាល់នៅតែធ្វើឱ្យអ្នកគាំទ្រខ្សឹបខ្សៀវឥតឈប់ឈរនៅពេលដែលលោក ដោះអាវចេញហើយចាកចេញពីទីលានក្រោយការប្រកួត ដោយ C. Ronaldo មានឱកាសបង្ហាញដើមទ្រូងសាច់ដុំសាច់ដុំពោះទាំងកង់ៗ ដែលជារូបភាពដែលលោកធ្លាប់បានបង្ហោះនៅលើ Instagram របស់លោក។
យ៉ាណាមិញ ប៉ុន្មានម៉ោងមុននេះមិត្តស្រីរបស់ CR7 នាង Georgina Rodriguez ក៏បានទាក់ទាញការចាប់អារម្មណ៍ផងដែរ នៅពេលចែករំលែករូបថតម៉ូដែលមួយក្នុងឈុតហែលទឹកពណ៌ទឹកក្រូច។ ពោល សម្រស់អ្នកម្តាយរូបនេះ បានបង្កភាពអំនួតបង្ហាញរាងដ៏កាចសាហាវរបស់នាង បន្ទាប់ពីជិតមួយថ្ងៃរូបថតរបស់ Georgina Rodriguez បានទាក់ទាញការចូលចិត្តចំនួន ១,៧ លាននាក់។ ដោយឡែក គូស្នេហ៍តារាមួយគូនេះ ត្រូវបានគេដឹងថាជាអ្នកដែលខិតខំហាត់ប្រាណនិងយ៉ាងសប្បាយរីករាយ តាំងពីពេលដែលពិភពលោកទាំងមូលត្រូវបានបិទទ្វារដោយសារតែ Covid-19 កាលពីឆ្នាំមុន៕
ប្រភព៖ ngoisao