មើលសម្រស់បរវកញ្ញាចក្រវាលអ៊ុយក្រែនឆ្នាំ ២០២២ ឡើងស្រស់ស្អាតខ្លាំង - TrueID

មើលសម្រស់បរវកញ្ញាចក្រវាលអ៊ុយក្រែនឆ្នាំ ២០២២ ឡើងស្រស់ស្អាតខ្លាំង

June 22, 2022

បរទេស៖ ថ្មីៗនេះ អ្នករៀបចំកម្មវិធីប្រកួតបវរកញ្ញាចក្រវាលអ៊ុយក្រែន​ បានតែងតាំងនាង Viktoria Apanasenko ឱ្យក្លាយជាបវរកញ្ញាចក្រវាលអ៊ុយក្រែនឆ្នាំ ២០២២ ជាផ្លូវការ។

ក្នុងនោះដែរ បានឲ្យដឹងថា នាង Viktoria Apanasenko គឹ​ជា​ម្ចាស់​ជ័យលាភីលំដាប់រងទី១ ​​នៃ​ការ​ប្រកួត​បវរកញ្ញា​ចក្រវាល​អ៊ុយក្រែន​ឆ្នាំ ២០២១ ហើយនាង​នឹង​តំណាង​ឲ្យប្រទេស​អ៊ុយក្រែន ដើម្បី​ទៅ​បវរកញ្ញា​ចក្រវាល​ឆ្នាំ ២០២២។

អ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះ បវរកញ្ញារូបនេះ បានបញ្ចប់ការសិក្សាពីនាយកដ្ឋានចិត្តវិទ្យានៃសាកលវិទ្យាល័យជាតិ Taras Shevchenko ជាមួយនឹងសញ្ញាប័ត្រផ្នែកការងារសង្គម ដោយរូបនាងចង់ជួយដោះស្រាយបញ្ហាសង្គម និងអាចគាំទ្រជនងាយរងគ្រោះ។

ក្រៅពីមានទឹកចិត្តជួយដល់សង្គមហើយ ងាកមកពីសម្រស់របស់នាងវិញ ក៏មានភាពសាកសម ជាមួយនឹងភាពស្រស់ស្អាត មានសក់ពណ៌ទង់ដែងភ្លឺចាំង និងទម្រង់មុខដូចតុក្កតាដ៏លេចធ្លោ រួមទាំងរាងកាយដែលមានតុល្យភាព និងទាក់ទាញជាទីបំផុត៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

បវរកញ្ញាចក្រវាលអ៊ុយក្រែន
បវរកញ្ញាចក្រវាលអ៊ុយក្រែន
បវរកញ្ញាចក្រវាលអ៊ុយក្រែន
បវរកញ្ញាចក្រវាលអ៊ុយក្រែន
បវរកញ្ញាចក្រវាលអ៊ុយក្រែន
បវរកញ្ញាចក្រវាលអ៊ុយក្រែន
បវរកញ្ញាចក្រវាលអ៊ុយក្រែន
បវរកញ្ញាចក្រវាលអ៊ុយក្រែន
បវរកញ្ញាចក្រវាលអ៊ុយក្រែន
បវរកញ្ញាចក្រវាលអ៊ុយក្រែន
ទាក់ទងជាមួយ:
តារាអន្តរជាតិ
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...