ភ្នំពេញ៖ ជាការពិតណាស់ ក្រោយពី លោក កែវ វាសនា បានរៀបការកសាងគ្រួសារ ជាមួយភរិយាដ៏ស្រស់ស្អាតរួចមក គេឃើញថា តារាចម្រៀងរូបនេះ មិនសូវមានសកម្មភាពក្នុងវិស័យសិល្បៈប៉ុន្មានទេ ដោយសារតែ លោកមានភាពមមាញឹកជាមួយ មុខរបរអាជីវកម្មផ្ទាល់ខ្លួនខ្លាំងណាស់។
យ៉ាងណាមិញ បើទោះបីជាមិនសូវជាលេចមុខលើកញ្ចក់ទូរទស្សន៍ក៏ពិតមែន តែ ឮនៅលើបណ្តាញសង្គម គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងប្រុស លោក កែវ វាសនា ក៏តែងតែបានបង្ហោះរូបភាពជាច្រើនពីសកម្មភាពប្រចាំថ្ងៃ របស់ខ្លួន ដើម្បីឲ្យហ្វេនៗបានឃើញ និងទទួលបានការចាប់អារម្មណ៍ពីហ្វេនៗរបស់លោក ច្រើនមែនទែន ។
ដោយឡែក ស្រាប់តែថ្មីៗនេះ តារាចម្រៀងប្រុសរូបនេះបានធ្វើឲ្យអ្នកគាំទ្រ ចាប់អារម្មណ៍បន្ថែមទៀត ក្រោយលោកបានជីកកកាយរូបភាពចាស់មួយសន្លឹក មកចែកចាយលើបណ្ដាញសង្គម ក្នុងសម័យកាលពេលនោះដែរ តារាប្រុសរូបនេះ ពេញនិយមខ្លាំងណាស់ ជាមួយនឹងការលេងស្ទាយ៍គៀបសក់ប៉ោងៗខាងក្នុង ខាងមុខបាំងថ្ងាស់ជីតឈឹង ។ ដែលអាចនិយាយបានថា ជាស្ទាយ៍ប្រចាំត្រកូលសង្ហាដាច់គេ ដែលលោកឧស្សាហ៍ធ្វើ មិនថានៅក្នុងការឡើងប៉ុស្តិ៍ទូរទស្សន៍ ថតស្ពត ឬថតវីដេអូចម្រៀងជាដើម៕
សូមទស្សនារូបភាពខាងក្រោម៖