រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ កម្ពុជាបានរៀបចំ ពិធីបើកកីឡាជាតិលើកទី៣ និងកីឡាជនពិការលើកទី១ នៅពហុកីឡាដ្ឋានជាតិមរតកតេជោ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តួយ៉ាង ពិធីបើកនេះ កម្ពុជាបានធ្វើឲ្យប្រជាជននាំគ្នាព្រឺសម្បុរ ក្រោយបានទស្សនាការសម្តែងរបស់កីឡាករ កីឡាការិនីនាល្ងាចមិញនេះ តែផ្ទុយទៅវិញ ក្រោយ តារារ៉េប ងួន ចាន់ដេវីត ម្ចាស់បទ«រាំញីកែងជើង» ឡើងច្រៀងបទរ៉េបរបស់ខ្លួននោះ ធ្វើឲ្យមហាជនមួយចំនួនតូចផ្ទុះការប្រតិកម្មជាខ្លាំង ដោយលើកឡើងថា ក្នុងកម្មពិធីផ្លូវការយ៉ាងដូច្នេះ មិនគួរណាមានបទចម្រៀង ប្រើពាក្យអសុរសនោះឡើយ។
ជាក់ស្តែង ប្រសិនបើបងប្អូនបើកចិត្តឲ្យទូលាយ សូម្បីតែបរទេសក៏យកបទចម្រៀងបែបញាក់ដូច្នេះ មកឡើងច្រៀងដែរ ដើម្បីញ៉ាំងបរិយាកាសឲ្យរីករាយបន្ថែមទៀត លើសពីនេះទៅទៀត មុននឹងដល់វេនឡើងច្រៀងរបស់ តារារ៉េប G-Devith កម្មពិធីក៏មានរៀបចំ ការសម្តែងសិល្បៈបុរាណផងដែរ មានទាំង ល្ខោន ក្បាច់គុនល្បុក្កតោ របាំអប្សរា ថែមទៀតផង៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖
ចុចនៅទីនេះ ដើម្បីមើលវីដេអូ ៖ Facebook