កម្សាន្ត ÷ ទីបំផុត BLACKPINK បានធ្វើការត្រលប់មកវិញ ជាមួយនឹងបទ «Pink Venom» បន្ទាប់ពីមានការទន្ទឹងរង់ចាំជាយូរ ហើយអ្នកគាំទ្រ ពិតជាមានការរំភើបចិត្តយ៉ាងខ្លាំង ជាមួយនឹងបទដ៏ជក់ចិត្ត និងវីដេអូចម្រៀងដ៏មានឥទ្ធិពលមួយនេះ។
ហើយដូចសព្វមួយដង នៅពេលដែលក្រុមតារាចម្រៀង Kpop ចេញបទចម្រៀងម្តងៗ ពួកគេតែងតែបង្កប់នូវអត្ថន័យផ្សេងៗ នៅក្នុងបទចម្រៀងទាំងនោះ មិនថាតាមរយ:សម្លៀកបំពាក់ ការ Make up ឬតាមរយ:ការរៀបចំឈុតឆាកជាដើម ខណ:ដែល BLACKPINK ក៏មិនលើកលែងដូចគ្នា។
ក្នុងនោះ អ្នកគាំទ្រជាច្រើនមានការរំភើបចិត្តជាខ្លាំង ដែលពួកគេបានសង្កេតឃើញ អត្ថន័យពិសេសៗជាច្រើន នៅក្នុងចម្រៀងថ្មីរបស់ BLACKPINK ហើយខាងក្រោមនេះជាការបកស្រាយរបស់ពួកគេ។
ជ្រាបច្បាស់ សូមទស្សនារូបភាព និងការបកសា្រយខាងក្រោម ÷
១. អំណាចរបស់ Jisoo ដែល Jisoo នៅក្នុងបទ «DDU-DU DDU-DU» នាងត្រូវហ៊ុំព័ទ្ធដោយសាធារណជន ដែលកំពុងប្រើប្រាស់បច្ចេកវិទ្យា ដើម្បីមើលនាងគ្រប់សកម្មភាព ខុសគ្នានឹងនៅក្នុងបទ «Pink Venom» ដែលមនុស្សទាំងនោះ ហាក់ដូចជាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ Jisoo ។
២. សម្លៀកបំពាក់ពណ៌ក្រហមរបស់ Jennie ហើយនិងសក់ក្រងរបស់នាង រចនាតាមបែបប្រពៃណីកូរ៉េ។
៣. Jennieស្លៀកពាក់អាវ Manchester United ដែលត្រូវបានរចនាឡើងដើម្បីរំលឹកខួប ១៥ ឆ្នាំរបស់ Adidas Teamgeist។
៤. រូបតំណាងរបស់ Jisoo ក្នុងបទ «Kill This Love» ដែលឈុតក្នុងបទទាំង ២ Jisoo បានស្ថិតនៅពីមុខព្រះចន្ទ និងព្រះអាទិត្យ បញ្ចាក់ពីអំណាចរបស់នាង គឺមានគ្រប់ពេលវេលា។
៥. ឈុតដែល Lisa ញ៉ាំផ្លែប៉ោមពណ៌ខ្មៅ ត្រូវបានគេនិយាយថា បានបំផុសគំនិតពីរឿងនិទាន ព្រះនាងព្រិលស ព្រមទាំងផ្សារភ្ជាប់ទៅនឹងបទពីមុនរបស់ពួកគេគឺ «Lovesick Girls» និង «Gone»។
៦. Rosé បានតុបតែងមុខបែបស្រក់ទឹកភ្នែក រំលឹកពេលដែលនាងថតក្នុងបទ «Lovesick Girl» និងបទ «Gone» ថាភាពខូចចិត្តទាំងនោះ គ្រាន់តែជាអតីតកាល។
៧. Rosé ហាក់ដូចជាកាន់តែមានជំនឿចិត្តខ្លាំងជាងមុន បើផ្សាភ្ជាប់បទថ្មីនេះទៅនឹងបទ «Lovesick Girl» ដែលនាងបានកម្ទេចហ្គីតារបស់នាង តែពេលនេះនាងបានរកឃើញហ្គីតាថ្មី ដែលកាន់តែល្អ និងអស្ចារ្យជាងមុន៕
ប្រភព : Kbizoom