អាយុជាង៥០ឆ្នាំហើយ Louis Koo នៅតែហ៊ឺហា បង្ហាញផ្ទះដ៏ធំប្រណីត - TrueID

អាយុជាង៥០ឆ្នាំហើយ Louis Koo នៅតែហ៊ឺហា បង្ហាញផ្ទះដ៏ធំប្រណីត

May 9, 2022

ហុងកុង៖ អាចនិយាយបានថា លោក Louis Koo គឺជាតារាសម្ដែងជើងចាស់ដ៏មានប្រជាប្រិយភាពមួយ ក្នុងទស្សវត្សរ៍ ៩០ ដែលអាចទាញយកចិត្តអ្នកគាំទ្រជាច្រើន ជាមួយនឹងរូបរាងសង្ហា ពោរពេញដោយស្នាមញញឹមមានមន្តស្នេហ៍ ផងដែរ។ 

ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យមហាជន កាន់តែចាប់អារម្មណ៍ នោះគឺ បើទោះបីជា ពេលនេះ ស្ថិតក្នុងវ័យជាង៥០ឆ្នាំទៅហើយ តែតារាសម្ដែងរូបនេះ ហាក់មិនខ្វល់ពីរឿងទំនាក់ទំនងស្នេហា ក៏ដូចជាការសាងគ្រួសារមួយនោះឡើយ តែលោកនៅតែប្រើជីវិតរស់នៅយ៉ាងស៊ីវីល័យហ៊ឺហា ជាមួយនឹងកេរ្តិ៍ឈ្មោះល្បី ដែលអាចរកចំណូលបានច្រើន ទៀតផង។ 

មិនត្រឹមតែប៉ុណ្ណោះ លោក Louis Koo ក៏ត្រូវបានគេដឹងថា ជាម្ចាស់រថយន្តស្ព័រថ្លៃៗជាច្រើន​ ដែលមានតម្លៃរាប់រយលានយន់។ ដោយឡែក ក្នុងឆ្នាំ ២០០២ តារាប្រុសរូបនេះ បានចំណាយប្រាក់ ២០ លានដុល្លារហុងកុង (ប្រហែល២,៥លានដុល្លារ) ដើម្បីទិញវីឡាឯករាជ្យមួយ។ 

លើសពីនេះ ថ្មីៗនេះ លោក Louis Koo ស្រាប់តែបានបន្តចំណាយរហូតដល់ ៥០ លានដុល្លារហុងកុង(ប្រហែលជាង ៦លានដុល្លារ) ដើម្បីទិញអាផាតមិនប្រណីតមួយ បន្ទាប់ពីគ្រូហុងស៊ុយបាននិយាយថា វាអាចបង្កើនទ្រព្យសម្បត្តិរបស់ខ្លួន។ ជាពិសេស ផ្ទះដ៏ប្រណីតមួយនេះ ថែមទាំងមានទេសភាពបែរមុខទៅទិសខាងជើង អាចមើលឃើញសមុទ្រ ដែលមានផ្ទៃដី ៣០០០ម៉ែតការ៉េ រួមទាំងមានបន្ទប់គេង ៤ និងបន្ទប់ដ៏មានផាសុខភាពជាច្រើនទៀត ដែលបន្ទប់ទទួលភ្ញៀវត្រូវបានរចនាឡើងដោយកញ្ចក់ថ្លា ពីឥដ្ឋរហូតដល់ពិដាន ហើយផ្នែកនៅខាងក្រៅ ក៏មានយ៉រចំនួនពីរ រួមទាំងអាងហែលទឹកផងដែរ៕

ប្រភព៖ Kenh14

សូមទស្សនារូបភាពខាងក្រោម៖ 

Louis Koo
Louis Koo
Louis Koo
Louis Koo
Louis Koo
Louis Koo
Louis Koo
Louis Koo
Louis Koo
Louis Koo
Louis Koo
Louis Koo
រូបភាព
រូបភាព
រូបភាព
រូបភាព
ទាក់ទងជាមួយ:
តារាចិន
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...