ស្អាតមិនចាញ់ម៉ាក់ៗទេ! កូនប្រុស សិទ្ធី នីកា កាន់តែធំមុខមាត់គួរឲ្យក្នាញ់ - TrueID

ស្អាតមិនចាញ់ម៉ាក់ៗទេ! កូនប្រុស សិទ្ធី នីកា កាន់តែធំមុខមាត់គួរឲ្យក្នាញ់

June 15, 2021

ភ្នំពេញ៖ អ្នកណាថាមិនស្គាល់អ្នកនាង សិទ្ធី នីកា ដោយនាងជាតារាសម្ដែងស្រីម្នាក់មានទាំងសម្រស់ និងសមត្ថភាពសិល្បៈខ្លាំងថែមទៀតផង។ គ្រប់សាច់រឿងដែលតារារូបនេះសម្ដែងសុទ្ធសឹងតែទទួលបានការគាំទ្រច្រើនពីទស្សនិកជនកជនគ្រប់មជ្ឈដ្ឋានតែម្ដង។ លើសពីនេះទៅទៀត គេសង្កេតឃើញការងារនាងនាពេលនេះកាន់តែមានភាពមមាញឹកជាមួយការងារសិល្បៈសឹងតែមិនមានពេលទំនេរនោះទេ។

យ៉ាងណាមិញ តារាសម្ដែងស្រីរាងតូចច្រឡឹងរូបនេះ ក្រោយជោគជ័យលើវិថីសិល្បៈអស់ជាច្រើនឆ្នាំ នាងក៏មានស្វាមី និងកូនប្រុសម្នាក់ផងដែរ។ មិនតែប៉ុណ្ណោះ បន្ទាប់ពីមានកូនរួចតារាស្រីរូបនេះ តែងតែបង្ហាញពីជីវិតគ្រួសារយ៉ាងមានសុភមង្គលទៅកាន់អ្នកគាំទ្របានឃើញជាញឹកញាប់ទៀតផង។

ពិតណាស់ អ្នកនាង សិទ្ធី នីកា មានកូនប្រុសម្នាក់ ហើយនាងក៏ឧស្សាហ៍បង្ហោះរូបកូនលើបណ្ដាញសង្គមឲ្យអ្នកគាំទ្របានឃើញថែមទៀតផង។ ដោយថ្មីៗនេះនាងបានផុសរូបកូនជាច្រើនសន្លឹក មើលទៅកូនប្រុសរបស់តារារូបនេះ ពិតជាមានមុខមាត់ស្អាត ឃ្យូតមិនចាញ់នាងឡើយ។ បើនិយាយពីការរៀបចំខ្លួនវិញគួរឲ្យក្នាញ់ខ្លាំង ជាពិសេសរូបភាពថ្មីនេះ ឃើញថាកូនរបស់នាងកាន់តែធំធាត់ជាងមុនគួរឲ្យកត់សម្កាល់៕

សូមទស្សនារូបភាពខាងក្រោម៖

  អ្នកនាង សិទ្ធី នីកា
  អ្នកនាង សិទ្ធី នីកា
  អ្នកនាង សិទ្ធី នីកា
  អ្នកនាង សិទ្ធី នីកា
  អ្នកនាង សិទ្ធី នីកា
  អ្នកនាង សិទ្ធី នីកា
  អ្នកនាង សិទ្ធី នីកា និងកូនប្រុស
  អ្នកនាង សិទ្ធី នីកា និងកូនប្រុស
  កូនប្រុសអ្នកនាង សិទ្ធី នីកា
  កូនប្រុសអ្នកនាង សិទ្ធី នីកា
  កូនប្រុសអ្នកនាង សិទ្ធី នីកា
  កូនប្រុសអ្នកនាង សិទ្ធី នីកា
  កូនប្រុសអ្នកនាង សិទ្ធី នីកា
  កូនប្រុសអ្នកនាង សិទ្ធី នីកា
  កូនប្រុសអ្នកនាង សិទ្ធី នីកា
  កូនប្រុសអ្នកនាង សិទ្ធី នីកា
ទាក់ទងជាមួយ:
តារាខ្មែររូបភាព
អាន​បន្ថែម
Loading...
Loading...
Loading...
Loading...