កម្សាន្ត៖ តារាសម្ដែងរូបស្រស់ Fan BingBing បានធ្វើឲ្យហ្វេនៗងាកមកចាប់អារម្មណ៍ក្នុងដើមឆ្នាំថ្មីនេះ ដោយការចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្ដហូលីវូដ ដែលប្រជុំដោយតារាអន្តរជាតិល្បីៗ។ ទន្ទឹមនឹងនោះ ខ្សែភាពយន្ដថ្មីនេះមានចំណងជើងថា The 355 ដែលនឹងចាក់បញ្ចាំងឆាប់ៗនេះ។
ជាមួយគ្នានេះដែរ តារាស្រីវ័យ៤០ឆ្នាំរូបនេះ នឹងលេចមុខក្នុងវិស័យភាពយន្ដហូលីវូដជាមួយតារាល្បីៗដូចជា Jessica Chastain, Lupita Nyong'o, Penélope Cruz និង Diane Kruger ដែលពួកគេជាតួឯកសំខាន់ៗនៅក្នុងរឿងថ្មីនេះឯង។
ទោះបីជា Fan BingBing មិនសូវទទួលបានការគាំទ្រពីសំណាក់មហាជននៅប្រទេសចិនក៏ពិតមែន ប៉ុន្ដែនាងមានទីផ្សារនៅឯបរទេសដែលកាន់តែល្បីល្បាញជាងមុនទៅទៀត។ លើសពីនោះ ខ្សែភាពយន្ដថ្មីរបស់នាងនឹងចាក់បញ្ចាំងនៅបណ្ដាប្រទេសជាច្រើន ក្នុងថ្ងៃទី៧ មករាខាងមុខនេះ៕
ប្រភព៖ Drama_reviews